សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងបទដ្ឋាននីតិវិធីប្រតិបត្តិការស្តីពីកិច្ចការពារកុមារ

ខេត្តកំពង់ធំ៖ នាព្រឹកថ្ងៃចន្ទ ៧រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិលើសេចក្តីព្រាងបទដ្ឋាននីតិវិធីប្រតិបត្តិការស្តីពីកិច្ចការពារកុមារ ក្រោមកិច្ចសហការរៀបចំឡើងដោយអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ជាមួយយូនីសេហ្វ (UNICEF)។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីប្រមូលនូវធាតុចូលសំខាន់ៗបន្ថែមទៀតពីគ្រប់ភាគីពាក់ព័ន្ធ សំដៅធ្វើយ៉ាងណាឱ្យឯកសារដែលនឹងត្រូវដាក់ចេញនាពេលខាងមុខ មានភាពគ្រប់ជ្រុងជ្រោយ និងអាចអនុវត្តបាន។ សិក្ខាសាលានេះប្រព្រឹត្តទៅរយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៥ ខែមករា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ, តំណាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, តំណាងយូនីសេហ្វ (UNICEF), ប្រធាន គ.ក.ស.ក រាជធានី ខេត្ត, អភិបាលរងខេត្តទទួលបន្ទុក, មន្រ្តីហិរញ្ញវត្ថុនិងមន្រ្តីប្រតិបត្តិគម្រោងនៅថ្នាក់ក្រោមជាតិ និងជនបង្គោលមកពីមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សរុបប្រមាណ៧៥រូប។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់