សិក្ខាសាលាពិគ្រោះយោបល់អំពីការរៀបចំគម្រោងកែលម្អការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិក របស់ធនាគារពិភពលោក

ក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃចន្ទ ៦រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់អំពីការរៀបចំគម្រោងកែលម្អការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិក របស់ធនាគារពិភពលោក តាមប្រព័ន្ធវីដេអូ Zoom។ សិក្ខាសាលានេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ តំណាងក្រសួងបរិស្ថាន តំណាងក្រសួងសាធារណៈការ និងដឹកជញ្ជូន និងតំណាងរដ្ឋបាលខេត្តគោលដៅចំនួន០៣ គឺខេត្តសៀមរាប ខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល ព្រមទាំងតំណាងធនាគារពិភពលោក (World Bank) ផងដែរ។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់