អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានចុះប្រជុំសិក្សាស្រាវជ្រាវ ការអនុវត្តតួនាទី ភារកិច្ច និងមុខងាររបស់រដ្ឋបាលស្រុកបារាយណ៍ ខេត្តកំពង់ធំ

រដ្ឋបាលស្រុកបារាយណ៍៖ នារសៀលថ្ងៃសុក្រ ១៣រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និង  ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានអញ្ជើញដឹកនាំកិច្ចប្រជុំសិក្សាស្រាវជ្រាវ ការអនុវត្តតួនាទី ភារកិច្ច និងមុខងាររបស់រដ្ឋបាលស្រុកបារាយណ៍ ខេត្តកំពង់ធំ ដើម្បីពិនិត្យ ពិភាក្សាលើភាពងាយស្រួល និងបញ្ហាប្រឈមទាក់ទងការអនុវត្តរចនាសម្ព័ន្ធថ្មីរបស់រដ្ឋបាលស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល និងប្រធាននាយកដ្ឋានពាក់ព័ន្ធ​,ប្រធានក្រុមប្រឹក្សាក្រុង អភិបាលស្រុក ប្រធាន និងអនុប្រធានការិយាល័យចំណុះរដ្ឋបាលស្រុក និងមន្រី្តពាក់ព័ន្ធប្រមាណ ៣៨រូប។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់