ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជើញចុះសួរសុខទុក្ខនិងចែកអំណោយដល់ប្រជាពលរដ្ឋ៧៩គ្រួសារ ដែលរស់នៅក្នុងឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ដែលជួបប្រទះនិងគ្រោះមហន្តរាយជំនន់ទឹកភ្លៀង

ព្រឹកថ្ងៃពុធ ១២រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋាន ក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានចុះជួយស្រុកបរវេល ខេត្តបាត់ដំបង អញ្ជើញចុះសួរសុខទុក្ខនិងចែកអំណោយដល់ប្រជាពលរដ្ឋ៧៩គ្រួសារ ដែលរស់នៅក្នុងភូមិខ្នាចរមាស ភូមិរូងអំពិល ភូមិកោះរាម បល្លងលើ និងព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ដែលជួបប្រទះនិងគ្រោះមហន្តរាយជំនន់ទឹកភ្លៀង

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់