ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំពិគ្រោះយោបល់លើការកែសម្រួលប្រកាស និងសៀវភៅណែនាំស្តីពីគោលការណ៍ បែបបទ និងនីតិវិធីនៃការផ្តល់សេវាតាមការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ

សណ្ឋាគារពូលូវ៉ៃ រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ២កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំពិគ្រោះយោបល់លើការកែសម្រួលប្រកាស និងសៀវភៅណែនាំស្តីពីគោលការណ៍ បែបបទ និងនីតិវិធីនៃការផ្តល់សេវាតាមការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដោយមានការអញ្ជើញចូលរួមពីតំណាងអង្គការ GIZ តំណាងលេខាធិការដ្ឋាន គ.ជ.អ.ប ក្រុមការងារក្រសួងមហាផ្ទៃ និងអភិបាល នៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ ព្រមទាំងប្រធានការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ នៃរដ្ឋបាលរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តសៀមរាប ខេត្តកំពង់ចាម និងខេត្តព្រៃវែង សរុបប្រមាណ៤០រូប

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់