ពីធីបើកវគ្គបណ្តុះបណ្តាល “ភាពជាអ្នកដឹកនាំ” សម្រាប់ក្រុមគោលដៅជាថ្នាក់ដឹកនាំនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ

ក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃចន្ទ ១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ សាលាជាតិរដ្ឋបាលមូលដ្ឋាន (NASLA) បានរៀបចំបើកវគ្គបណ្តុះបណ្តាល “ភាពជាអ្នកដឹកនាំ” សម្រាប់ក្រុមគោលដៅជាថ្នាក់ដឹកនាំនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញពីឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងលោក លោកស្រីជាប្រធានក្រុមប្រឹក្សា និងអភិបាលក្រុង ស្រុក ខណ្ឌ គោលដៅ ប្រមាណ ១២៩រូប។

វគ្គភាពជាអ្នកដឹកនាំសម្រាប់ថ្នាក់ដឹកនាំនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ មានរយៈពេល១០ថ្ងៃ មានគោលបំណងសំខាន់ក្នុងការធានាឱ្យថ្នាក់ដឹកនាំនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ មានសមត្ថភាពគ្រប់គ្រាន់ ដើម្បីបំពេញការងារតាមបរិបទថ្មីប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ៕

 

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់