ប្លង់គ្រោងរបស់គម្រោង

ឈ្មោះគម្រោង

ការអភិវឌ្ឍសមត្ថភាពក្នុងការគ្រប់គ្រងវគ្គបណ្តុះបណ្តាលសម្រាប់ពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ

ប្រទេស

ព្រះរាជាណាចក្រកម្ពុជា

កាលបរិច្ឆេទចុះហត្ថលេខាព្រមព្រៀង (Record of Discussion)

ថ្ងៃទី ៥​ ខែធ្នូ ឆ្នាំ ២០១៦

រយៈពេល

ពីថ្ងៃទី៣​ ខែឧសភា ឆ្នាំ២០១៧ ដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២

ទីកន្លែងអនុវត្តគម្រោង

នៅទូទាំងប្រទេសកម្ពុជា (ភាគច្រើននៅភ្នំពេញ)

ដៃគូរ

នាយកដ្ឋានបណ្តុះបណ្តាលនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ

គោលបំណងរបស់គម្រោង

សមត្ថភាពរបស់នាយកដ្ឋានបណ្តុះបណ្តាលក្នុងការផ្តល់វគ្គបណ្តុះបណ្តាលដល់បុគ្គលិកនៃនាយកដ្ឋាននានានៅក្រសួងមហាផ្ទៃ និងនៅរដ្ឋបាលថ្នាក់ក្រោមជាតិដែលធ្វើការទាក់ទងនឹងរដ្ឋបាលមូលដ្ឋានត្រូវបានពង្រឹង

គោលបំណងរួម

វគ្គបណ្តុះបណ្តាលត្រូវបានអនុវត្តតាមផែនការសកម្មភាព៥ឆ្នាំនៃក្របខ័ណ្ឌយុទ្ធសាស្ត្រអភិវឌ្ឍសមត្ថភាពសម្រាប់មន្ត្រីរាជការស៊ីវិលនៅក្រសួងមហាផ្ទៃនិងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានកែសម្រួលរួចរាល់

ក្រុមគោលដៅ

មន្ត្រីនៃនាយកដ្ឋានបណ្តុះបណ្តាល

លទ្ធផល

  1. ក្របខ័ណ្ឌយុទ្ធសាស្ត្រអភិវឌ្ឍសមត្ថភាព និងផែនការសកម្មភាពរបស់នាយកដ្ឋានបណ្តុះបណ្តាលត្រូវបានបង្កើតឡើង និងកែសម្រួលផ្អែកលើតម្រូវការអភិវឌ្ឍសមត្ថភាពរបស់បុគ្គលិកនៃនាយកដ្ឋាននានានៅក្រសួងមហាផ្ទៃ និងនៅរដ្ឋបាលថ្នាក់ក្រោមជាតិដែលធ្វើការងារទាក់ទងនឹងរដ្ឋបាលមូលដ្ឋាន ព្រមជាមួយនឹងអាទិភាពគោលនយោបាយ។
  2. ម៉ូឌុលរបស់វគ្គបណ្តុះបណ្តាលតាមមុខតំណែងសំខាន់ៗដូចជា កាលវិភាគបណ្តុះបណ្តាល ឯកសារបណ្តុះបណ្តាល ផែនការបែងចែកគ្រូបង្គោល ការណែនាំអំពីការបង្រៀន លក្ខណៈវិនិច្ឆ័យជ្រើសរើសគ្រូបង្គោល ត្រូវបានរៀបចំឡើងផ្អែកតាមក្របខ័ណ្ឌយុទ្ធសាស្ត្រអភិវឌ្ឍសមត្ថភាព។
  3. គ្រូបង្គោលដែលជ្រើសរើសចេញពីធនធានមនុស្សនៅក្រសួងមហាផ្ទៃ ដែលភាគច្រើនជាមន្ត្រីនៃនាយកដ្ឋានបណ្តុះបណ្តាលត្រូវបានបណ្តុះបណ្តាលដើម្បីធ្វើការរៀបចំអនុវត្តវគ្គបណ្តុះបណ្តាលតាមមុខតំណែងនៅក្រសួងមហាផ្ទៃ និងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។
  4. សមត្ថភាពសម្របសម្រួលជាមួយស្ថាប័នផ្សេងៗនិងអ្នកពាក់ព័ន្ធនានា ក្នុងអនុវត្តវគ្គបណ្តុះបណ្តាលតាមមុខតំណែងត្រូវបានរៀបចំឡើង។

 

សកម្មភាពកម្រោង

ទាក់ទងជាមួយនឹងលទ្ធផលសម្រេចទី១

1-1 បញ្ជាក់អំពីតួនាទីនិងការទទួលខុសត្រូវតាមច្បាប់កំណត់របស់បុគ្គលិកទាំងឡាយនៅក្រសួងមហាផ្ទៃ និងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលធ្វើការងារទាក់ទងនឹងរដ្ឋបាលមូលដ្ឋាន និងវិភាគលើជំនាញដែលមន្ត្រីទាំងនោះត្រូវមានក្នុងការអនុវត្តការងារ
1-2 ចុះប៉ាន់ប្រម៉ាន់តម្រូវការអភិវឌ្ឍសមត្ថភាពរបស់បុគ្គលិកនៅក្រសួងមហាផ្ទៃ និងនៅរដ្ឋបាលថ្នាក់ក្រោមជាតិដែលធ្វើការងារទាក់ទងនឹងរដ្ឋបាលមូលដ្ឋាន
1-3

 

1-4

កំណត់ការបណ្តុះបណ្តាលនិងការគាំទ្រការអភិវឌ្ឍសមត្ថភាពដទៃទៀតសម្រាប់ផ្តល់ឱ្យបុគ្គលិកនៅក្រសួងមហាផ្ទៃ និងនៅរដ្ឋបាលថ្នាក់ក្រោមជាតិដែលធ្វើការងារទាក់ទងនឹងរដ្ឋបាលមូលដ្ឋាន

បង្កើតនិងកែសម្រួលជាទៀងទាត់លើមូលដ្ឋានទិន្នន័យសម្រាប់គ្រប់គ្រងវគ្គបណ្តុះបណ្តាលដែលប្រមូលផ្តុំព័ត៌មានអំពីសិក្ខាកាម គ្រូបង្គោល និងការតាមដានត្រួតពិនិត្យវាយតម្លៃលើវគ្គបណ្តុះបណ្តាលតាមមុខតំណែង

1-5 បង្កើតសេចក្តីព្រាងក្របខ័ណ្ឌយុទ្ធសាស្ត្រអភិវឌ្ឍសមត្ថភាពនិងផែនការសកម្មភាពផ្អែកលើលទ្ធផលនៃសកម្មភាព 1-1 ដល់ 1-3 ខាងលើ ព្រមទាំងលទ្ធភាពផ្នែកហិរញ្ញវត្ថុនិងធនធានមនុស្សនៃនាយកដ្ឋានបណ្តុះបណ្តាល
1-6 ពិគ្រោះយោបល់ជាមួយនឹងនាយកដ្ឋានពាក់ព័ន្ធនានារបស់ក្រសួងមហាផ្ទៃ និងស្ថាប័នរដ្ឋាភិបាលដទៃទៀតក្នុងកំឡុងពេលនៃការរៀបចំបង្កើតក្របខ័ណ្ឌយុទ្ធសាស្ត្រអភិវឌ្ឍសមត្ថភាព
1-7 ពិគ្រោះយោបល់ជាមួយបុគ្គលិកនៅក្រសួងមហាផ្ទៃ និងនៅរដ្ឋបាលថ្នាក់ក្រោមជាតិដែលធ្វើការងារទាក់ទងនឹងរដ្ឋបាលមូលដ្ឋាន អំពីសេចក្តីព្រាងក្របខ័ណ្ឌយុទ្ធសាស្ត្រអភិវឌ្ឍសមត្ថភាពនិងផែនការសកម្មភាព
1-8 ធ្វើការបញ្ចប់សេចក្តីព្រាងក្របខ័ណ្ឌយុទ្ធសាស្ត្រអភិវឌ្ឍសមត្ថភាពនិងផែនការសកម្មភាព ផ្អែកលើលទ្ធផលនៃការពិគ្រោះយោបល់ខាងលើ
1-9

 

1-10

1-11

 

1-12

រៀបចំផែនការសកម្មភាពប្រចាំឆ្នាំរបស់ក្របខ័ណ្ឌយុទ្ធសាស្ត្រអភិវឌ្ឍសមត្ថភាព (ផែនការសកម្មភាពក្នុងឆ្នាំបន្ទាប់នឹងត្រូវរៀបចំឡើង ផ្អែកតាមលទ្ធផលនៃការអនុវត្តផែនការសកម្មភាពប្រចាំឆ្នាំដែលបានបង្កើតរួច)

រៀបចំបង្កើតក្របខ័ណ្ឌតាមដានត្រួតពិនិត្យវាយតម្លៃលើក្របខ័ណ្ឌយុទ្ធសាស្ត្រអភិវឌ្ឍសមត្ថភាព

បញ្ជាក់ពីដំណើរការសកម្មភាពសម្រាប់លទ្ធផលសម្រេចទី២ និងទី៤ និងគាំទ្រការវាយតម្លៃពាក់កណ្តាលពេល និងការវាយតម្លៃបញ្ចប់លើក្របខ័ណ្ឌយុទ្ធសាស្ត្រអភិវឌ្ឍសមត្ថភាព

បង្កើតផែនការដើម្បីផ្ទេរមុខងារបណ្តុះបណ្តាលរបស់នាយកដ្ឋានបណ្តុះបណ្តាលដូចជា ម៉ូឌុលបណ្តុះបណ្តាល គ្រូបង្គោល ទំនាក់ទំនងសហប្រតិបត្តិការជាមួយស្ថាប័ននិងអ្នកពាក់ព័ន្ធនានាទៅឱ្យសាលាជាតិរដ្ឋបាលមូលដ្ឋាន ដោយផ្អែកតាមមុខងារនិងការទទួលខុសត្រូវរបស់សាលា

ទាក់ទងនឹងលទ្ធផលសម្រេចទី២

2-1 សិក្សាពីសមត្ថភាពបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ
2-2 បង្កើតម៉ូឌុលវគ្គបណ្តុះបណ្តាលតាមមុខតំណែងដូចជាវគ្គបណ្តុះបណ្តាលបឋម វគ្គលេខាធិការរដ្ឋបាលដែលបានគ្រោងក្នុងផែនការសកម្មភាពរបស់ក្របខ័ណ្ឌយុទ្ធសាស្ត្រអភិវឌ្ឍសមត្ថភាព
2-3 ចុះសិក្សាពីការសរសេរករណីសិក្សា ដែលករណីនោះនឹងត្រូវបញ្ចូលក្នុងឯកសារនៃវគ្គបណ្តុះបណ្តាលតាមមុខតំណែង
2-4 ធ្វើការសិក្សា (លើកលែងការសិក្សាទាក់ទងនឹងការសរសេរករណីសិក្សា) ដែលចាំបាច់នានាដើម្បីរៀបចំឯកសារសម្រាប់វគ្គបណ្តុះបណ្តាលតាមមុខតំណែងនីមួយៗ
2-5 រៀបចំវគ្គបណ្តុះបណ្តាលតាមមុខតំណែងព្រមជាមួយនឹងម៉ូឌុលបណ្តុះបណ្តាលដែលត្រូវរៀបចំឡើងក្រោមសកម្មភាព 2-2 ស្របតាមផែនការសកម្មភាពរបស់ក្របខ័ណ្ឌយុទ្ធសាស្ត្រអភិវឌ្ឍសមត្ថភាព
2-6 ធ្វើការតាមដានត្រួតពិនិត្យនិងវាយតម្លៃដូចជា ការវាយតម្លៃសិក្ខាកាម ការវាយតម្លៃគ្រូបង្គោល ការតាមដានត្រួតពិនិត្យស្ថានភាពសិក្ខាកាមក្នុងការប្រើប្រាស់លទ្ធផលបណ្តុះបណ្តាលចំពោះវគ្គដែលបានលើកឡើងក្នុងសកម្មភាព 2-5
2-7 កែសម្រួលម៉ូឌុលវគ្គបណ្តុះបណ្តាលតាមមុខតំណែងសម្រាប់ការអនុវត្តបន្ទាប់ទៀត ផ្អែកតាមលទ្ធផលនៃការវាយតម្លៃដែលបានលើឡើងក្នុងសកម្មភាព 2-6          .

ទាក់ទងនឹងលទ្ធផលសម្រេចទី៣

3-1 កំណត់ចំនួនគ្រូបង្គោលដែលនឹងត្រូវផ្តល់វគ្គបណ្តុះបណ្តាលតាមមុខតំណែងក្នុងសកម្មភាពនានានៃលទ្ធផលសម្រេចទី២ និងរៀបចំបញ្ជីបេក្ខភាពគ្រូបង្គោលសម្រាប់វគ្គបណ្តុះបណ្តាលនីមួយៗ
3-2 រៀបចំកម្មវិធីសិក្សានិងឯកសារសម្រាប់វគ្គបណ្តុះបណ្តាលគ្រូបង្គោល
3-3 រៀបចំផ្តល់វគ្គបណ្តុះបណ្តាលគ្រូបង្គោលដល់បេក្ខភាពគ្រូបង្គោលពីក្រសួងមហាផ្ទៃដែលភាគច្រើនជាមន្ត្រីនៃនាយកដ្ឋានបណ្តុះបណ្តាល
3-4 ផ្តល់មតិត្រលប់លើលទ្ធផលនៃការវាយតម្លៃពីសិក្ខាកាម និងអ្នកពាក់ព័ន្ធផ្សេងៗទៅកាន់គ្រូបង្គោល

ទាក់ទងនឹងលទ្ធផលសម្រេចទី៤

4-1 កំណត់បេក្ខភាពគ្រូបង្គោលសម្រាប់វគ្គគ្រប់គ្រងជាន់ខ្ពស់
4-2 សម្របសម្រួលការផ្តល់វគ្គបណ្តុះបណ្តាលជាមួយស្ថាប័ន និងបុគ្គលពាក់ព័ន្ធនានាសម្រាប់វគ្គគ្រប់គ្រងជាន់ខ្ពស់

ធាតុចូល

ពីភាគីជប៉ុន៖

អ្នកជំនាញការជប៉ុន

ក) ប្រធានទីប្រឹក្សា

ខ) ការគ្រប់គ្រងការបណ្តុះបណ្តាល/អ្នកសម្របសម្រួលគម្រោង

គ) អ្នកជំនាញការរយៈពេលខ្លី (ប្រសិនបើចាំបាច់)

ការបណ្តុះបណ្តាលនៅប្រទេសជប៉ុន/ប្រទេសទីបី (ប្រសិនបើចាំបាច់)

ឧបករណ៍បរិក្ខារ

ពីភាគីកម្ពុជា៖

បុគ្គលិករបស់ភាគីដៃគូរ

ការិយាល័យរបស់គម្រោង

ទីកន្លែងបណ្តុះបណ្តាល