នាយកដ្ឋានបណ្តុះបណ្តាល

នាយកដ្ឋានបណ្តុះបណ្តាល មានតួនាទីជាសេនាធិការឲ្យអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ លើការងារបណ្ដុះបណ្ដាល អប់រំ កសាងសមត្ថភាពមន្ត្រីរាជការស៊ីវិល សមាជិកក្រុមប្រឹក្សា និងបុគ្គលិក​រដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងផ្សព្វផ្សាយអំពីគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ។

នាយកដ្ឋានបណ្ដុះបណ្ដាល មានភារកិច្ចដូចខាងក្រោម ៖

  • រៀបចំក្របខណ្ឌគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ស្ថាប័ន និងធនធានមនុស្ស​សម្រា​ប់​​​​អគ្គនាយកដ្ឋានរដ្ឋបាល អង្គភាពពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
  • សហការសិក្សារៀបចំបង្កើតវិទ្យាស្ថានបណ្ដុះបណ្ដាលមន្ត្រីរាជការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ
  • រៀបចំកសាងផែនការ និងប្រព័ន្ធបណ្ដុះបណ្ដាលធនធានមនុស្សនៅថ្នាក់ជាតិ និងថ្នាក់ក្រោម​ជា​តិ
  • រៀបចំ និងគ្រប់គ្រងប្រព័ន្ធទិន្នន័យនានាពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាលធនធានមនុស្សទាំង​នៅ​​​​​​ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
  • អភិវឌ្ឍសមត្ថភាពមន្ត្រីរាជការស៊ីវិលក្រសួងមហាផ្ទៃ ព្រមទាំងក្រុមប្រឹក្សា និងមន្ត្រី បុគ្គលិក​នៅ​រដ្ឋបាលថ្នាក់ក្រោមជាតិ
  • សិក្សាស្រាវជ្រាវ និងវិភាគអំពីតម្រូវការនៃការបណ្ដុះបណ្ដាលមន្ត្រីរាជការនៅថ្នាក់ជាតិ និងនៅ រដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងតម្រូវការរបស់ក្រុមប្រឹក្សា
  • សម្របសម្រួលក្នុងការទទួលមន្រ្តីកម្មសិក្សាមកពីក្នុងប្រទេស និងក្រៅប្រទេស
  • រៀបចំប្រព័ន្ធតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ​អំពីប្រសិទ្ធភាព​នៃការបណ្ដុះបណ្ដាល​មន្ត្រី​រាជ​កា​រ​ទាំង​នៅ​ថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
  • រៀបចំប្រព័ន្ធទំនាក់ទំនងសាធារណៈរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
  • ចងក្រង និងផ្សព្វផ្សាយការងារពាក់ព័ន្ធនឹងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ
  • រៀបចំផែនការសកម្មភាព​ និងថវិការបស់ខ្លួន
  • រៀបចំរបាយការណ៍របស់នាយកដ្ឋានតាមគោលការណ៍កំណត់
  • បំពេញភារកិច្ចផ្សេងៗទៀតដែលអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលប្រគល់ឲ្យ។

នាយកដ្ឋានបណ្តុះបណ្តាល មានរចនាសម្ព័ន្ធដូចខាងក្រោម ៖

១.  ការិយាល័យរដ្ឋបាល

២. ការិយាល័យអភិវឌ្ឍន៍ធនធានមនុស្ស

៣. ការិយាល័យផែនការ និងកម្មវិធីសិក្សា

៤. ការិយាល័យស្រាវជ្រាវ និងអភិវឌ្ឍន៍អភិបាលកិច្ច

៥. ការិយាល័យព័ត៌មាន និងផ្សព្វផ្សាយ។

១.ការិយាល័យរដ្ឋបាល មានភារកិច្ចដូចខាងក្រោម ៖

  • ទទួលការងាររបៀប ចាត់ចែងលិខិតស្នាម សារទូរលេខ ទូរស័ព្ទ និងការថតចម្លង
  • រៀបចំផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំរបស់នាយកដ្ឋាន
  • តាមដានត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តផែនការសកម្មភាពរបស់នាយកដ្ឋាន
  • រៀបចំកាលវិភាគការងារ និងកម្មវិធីប្រជុំរបស់នាយកដ្ឋាន
  • ទទួលចាត់ចែងការងាររដ្ឋបាលទូទៅក្នុងនាយកដ្ឋាន
  • ទទួលការងារពិធីការ និងទំនាក់ទំនងសាធារណៈ
  • ទទួលការងារគ្រប់គ្រង និងចាត់ចែងធ្វើកំណត់ហេតុនៃកិច្ចប្រជុំ
  • ទទួលខុសត្រូវលើការងារទាក់ទងនឹងបុគ្គលិក និងបេសកកម្មនៅក្នុងនាយកដ្ឋាន
  • រៀបចំសំណុំបែបបទ និងឯកសារពាក់ព័ន្ធនានាសម្រាប់មន្ត្រីចូលរួមវគ្គបណ្តុះបណ្តាលទាំងក្នុង និង​​ក្រៅប្រទេស
  • ធ្វើបញ្ជីសារពើភ័ណ្ឌ និងគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌចលនទ្រព្យ អចលនទ្រព្យដែលស្ថិតនៅ ក្រោមការគ្រប់គ្រងរបស់នាយកដ្ឋាន
  • ចាត់ចែង និងគ្រប់គ្រងឯកសារគ្រប់ប្រភេទ ព្រមទាំងការងារសណ្តាប់ធ្នាប់ និងអនាម័យ
  • គ្រប់គ្រងមធ្យោបាយ សម្ភារៈ ថវិកា និងបែងចែកសម្ភារៈតាមការិយាល័យ
  • បូកសរុបរបាយការណ៍របស់នាយកដ្ឋានតាមគោលការណ៍កំណត់
  • បំពេញការងារផ្សេងៗទៀតដែលថ្នាក់ដឹកនាំនាយកដ្ឋានប្រគល់ឲ្យ។

២.ការិយាល័យអភិវឌ្ឍន៍ធនធានមនុស្ស មានភារកិច្ចដូចខាងក្រោម៖

  • រៀបចំឯកសារបណ្តុះបណ្តាលគ្រប់ប្រភេទ
  • សិក្សាស្រាវជ្រាវវិធីសាស្រ្តបណ្តុះបណ្តាល
  • រៀបចំចាត់ចែងវគ្គបណ្តុះបណ្តាល សិក្ខាសាលា ឬវគ្គសិក្សាផ្សេងៗទៀត
  • ចងក្រង និងគ្រប់គ្រងរបាយការណ៍វគ្គបណ្តុះបណ្តាល
  • តាមដាន និងផ្តល់ការគាំទ្រដល់ការអភិវឌ្ឍសមត្ថភាពនៅរដ្ឋបាលថ្នាក់ក្រោមជាតិ
  • សម្របសម្រួលរកគ្រូឧទ្ទេស និងអ្នកសម្របសម្រួល
  • សហការសិក្សាស្រាវជ្រាវប្រធានបទសម្រាប់បណ្តុះបណ្តាល
  • សហការរៀបចំ និងអនុវត្តផែនការវាយតម្លៃតម្រូវការបណ្តុះបណ្តាល
  • សហការចងក្រងទិន្នន័យពាក់ព័ន្ធការងារអភិវឌ្ឍន៍ធនធានមនុស្ស
  • ធ្វើរបាយការណ៍បូកសរុប វាយតម្លៃអំពីលទ្ធផលការងារ និងលើកទិសដៅការងាររបស់ ការិយា​ល័យតាម​គោលការណ៍កំណត់
  • បំពេញការងារផ្សេងៗទៀតដែលថ្នាក់ដឹកនាំនាយកដ្ឋានប្រគល់ឲ្យ។

៣.ការិយាល័យផែនការ និងកម្មវិធីសិក្សា មានភារកិច្ចដូចខាងក្រោម ៖

  • រៀបចំ និងអភិវឌ្ឍជាប្រចាំនូវកម្មវិធីសិក្សាសម្រាប់មន្រ្តីរាជការស៊ីវិល និងសមាជិកក្រុមប្រឹក្សា
  • ផ្តួចផ្តើមរៀបចំ និងអនុវត្តផែនការវាយតម្លៃតម្រូវការបណ្តុះបណ្តាលសម្រាប់មន្រ្តីថ្នាក់ជាតិ និង​ថ្នាក់ក្រោមជាតិ ព្រមទាំងសម្រាប់នាយកដ្ឋាន ដោយសហការជាមួយការិយាល័យពាក់ព័ន្ធ
  • រៀបចំគម្រោងផែនការបណ្តុះបណ្តាលផ្អែកតាមតម្រូវការ
  • រៀបចំសិក្ខាសាលាឆ្លុះបញ្ចាំងការងារប្រចាំឆ្នាំ និងលើកទិសដៅរបស់នាយកដ្ឋាន
  • ផ្សព្វផ្សាយអំពីវគ្គបណ្តុះបណ្តាល ឬអាហារូបករណ៍នានាទាំងសម្រាប់វគ្គសិក្សានៅក្នុង និង​ក្រៅ​ប្រទេ​ស រួមទាំងវគ្គនៅសាលាភូមិន្ទរដ្ឋបាល
  • រៀបចំគម្រោងស្នើសុំអាហារូបករណ៍ក្នុង និងក្រៅប្រទេស
  • រៀបចំសំណើបញ្ជូនសិក្ខាកាមចូលរួមវគ្គបណ្តុះបណ្តាលទាំងនៅក្នុង និងក្រៅប្រទេស រួមទាំង​វគ្គសិក្សា​នៅសាលាភូមិន្ទរដ្ឋបាល
  • សម្របសម្រួលចាត់ចែងទទួលមន្រ្តីកម្មសិក្សាមកពីក្នុងប្រទេស និងក្រៅប្រទេស
  • គ្រប់គ្រងទិន្នន័យពាក់ព័ន្ធការងារអភិវឌ្ឍន៍ធនធានមនុស្សនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
  • ស្វែងរកកិច្ចសហការ និងការគំាទ្រពីក្រសួង ស្ថាប័ន អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍​នា​នា
  • ធ្វើរបាយការណ៍បូកសរុប វាយតម្លៃអំពីលទ្ធផលការងារ និងលើកទិសដៅការងាររបស់ ការិយា​ល័យតាម​គោលការណ៍កំណត់
  • បំពេញការងារផ្សេងៗទៀតដែលថ្នាក់ដឹកនាំនាយកដ្ឋានប្រគល់ឲ្យ។

៤.ការិយាល័យស្រាវជ្រាវ និងអភិវឌ្ឍន៍អភិបាលកិច្ច មានភារកិច្ចដូចខាងក្រោម៖

  • រៀបចំប្រព័ន្ធអភិវឌ្ឍន៍ធនធានមនុស្សនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
  • រៀបចំគោលនយោបាយយុទ្ធសាស្រ្តអភិវឌ្ឍន៍ស្ថាប័ន និងធនធានមនុស្សសម្រាប់ថ្នាក់ជាតិ និង​ថ្នាក់ក្រោមជាតិ
  • ផ្តួចផ្តើម និងឬសហការរៀបចំគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្ត​នានាពាក់ព័ន្ធ​ការ​អភិ​វឌ្ឍ​​សមត្ថភាពធនធានមនុស្សនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
  • ផ្តួចផ្តើម និងឬសហការរៀបចំលិខិតបទដ្ឋានគតិយុត្ត និងឬឯកសារចាំបាច់នានា ដើម្បីផ្តល់ការ​គាំទ្រ​ដល់កិច្ចដំណើរការនៃការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ
  • សិក្សាស្រាវជ្រាវ និងផ្តួចផ្តើមគំនិតដើម្បីលើកកម្ពស់អភិបាលកិច្ចមូលដ្ឋាននៅកម្ពុជា
  • សិក្សាស្រាវជ្រាវ និងស្វែងយល់អំពីប្រព័ន្ធ និងការគ្រប់គ្រងអភិបាលកិច្ចមូលដ្ឋាន​នៅបណ្តា​ប្រទេស​នានា
  • សិក្សាស្រាវជ្រាវ និងចងក្រងបទពិសោធន៍ល្អៗ ពាក់ព័ន្ធអភិបាលកិច្ចមូលដ្ឋានទាំងក្នុងប្រទេស និងក្រៅប្រទេស
  • តាមដាន និងវាយតម្លៃប្រសិទ្ធភាពនៃការបណ្តុះបណ្តាលនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងលើកអនុសាសន៍ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអភិវឌ្ឍធនធានមនុស្សនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
  • រៀបចំប្រព័ន្ធទំនាក់ទំនងសាធារណៈរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
  • សហការរៀបចំផែនការបង្កើត និងដាក់ឲ្យដំណើរការវិទ្យាស្ថានអភិវឌ្ឍន៍ធនធានមនុស្សសម្រាប់​រដ្ឋបាលថ្នាក់ក្រោមជាតិ
  • សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីបញ្ជ្រាបកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហ​ម​ជ្ឈ​ការទៅក្នុងកម្មវិធីបណ្តុះបណ្តាល
  • ធ្វើរបាយការណ៍បូកសរុប វាយតម្លៃអំពីលទ្ធផលការងារ និងលើកទិសដៅការងាររបស់ការិយា​ល័យតាម​គោលការណ៍កំណត់
  • បំពេញការងារផ្សេងៗទៀតដែលថ្នាក់ដឹកនាំនាយកដ្ឋានប្រគល់ឲ្យ។

៥.ការិយាល័យព័ត៌មាន និងផ្សព្វផ្សាយ មានភារកិច្ចដូចខាងក្រោម៖

  • ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តនានាសម្រាប់ក្រុមគោលដៅទាំងនៅថ្នាក់ជាតិ និង​​ថ្នាក់​ក្រោម​​ជាតិ
  • ចងក្រង គ្រប់គ្រង និងផ្សព្វផ្សាយព័ត៌មាន ស្ថិតិ និងទិន្នន័យពាក់ព័ន្ធអភិបាលកិច្ចមូលដ្ឋាននៅ​ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
  • សហការចងក្រងបទពិសោធន៍ពាក់ព័ន្ធអភិបាលកិច្ចមូលដ្ឋានទាំងក្នុងប្រទេស និងក្រៅប្រទេស
  • ផ្សព្វផ្សាយអំពីបទពិសោធន៍ពាក់ព័ន្ធអភិបាលកិច្ចមូលដ្ឋានទាំងក្នុងប្រទេស និងក្រៅប្រទេស
  • រៀបចំព្រឹត្តិប័ត្រព័ត៌មាន ឬទស្សនាវដ្តីពាក់ព័ន្ធនឹងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ
  • អប់រំ ផ្សព្វផ្សាយជាសាធារណៈ អំពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ
  • រៀបចំយុទ្ធសាស្ត្រផ្សព្វផ្សាយព័ត៌មានដល់ស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងសាធារណជន
  • ចាត់ចែង និងគ្រប់គ្រងយន្តការផ្សព្វផ្សាយឲ្យមានប្រសិទ្ធភាព
  • ធ្វើរបាយការណ៍បូកសរុប វាយតម្លៃអំពីលទ្ធផលការងារ និងលើកទិសដៅការងាររបស់ ការិយា​ល័យតាម​គោលការណ៍កំណត់
  • បំពេញការងារផ្សេងៗទៀតដែលថ្នាក់ដឹកនាំនាយកដ្ឋានប្រគល់ឲ្យ។