ស្វែងរក
ការគ្រប់គ្រងកិច្ចការសមាគម និងគណបក្សនយោបាយ
នាយកដ្ឋានកិច្ចការសមាគម និងគណបក្សនយោបាយ
នាយកដ្ឋានកិច្ចការសមាគម និងគណបក្សនយោបាយ មានតួនាទីជាសេនាធិការឲ្យអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ លើការងារគណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល។
នាយកដ្ឋានកិច្ចការសមាគម និងគណបក្សនយោបាយ មានភារកិច្ចដូចខាងក្រោម ៖
- សិក្សារៀបចំក្របខណ្ឌគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងគណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល
- ពិនិត្យ និងលើកយោបល់លើសំណើសុំបង្កើត ឬចុះបញ្ជី ឬលុបឈ្មោះគណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍ជនជាតិដើមភាគតិច
- ពិនិត្យ និងលើកយោបល់លើសំណើសុំធ្វើវិសោធនកម្មលក្ខន្ដិកៈ ឬកែប្រែ ឬប្ដូរឈ្មោះ ឬសញ្ញាសម្គាល់ ឬរួមបញ្ចូលគ្នា ឬធ្វើសម្ព័ន្ធភាពរបស់គណបក្សនយោបាយ សមាគម អង្គការមិនមែន រដ្ឋាភិបាល និងសហគមន៍ជនជាតិដើមភាគតិច
- តាមដាន ត្រួតពិនិត្យ និងជំរុញការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងលក្ខន្ដិកៈរបស់គណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍ជនជាតិដើមភាគតិច
- ពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការងារគណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍ជនជាតិដើមភាគតិច
- គាំទ្រដល់ការបង្កើត និងកិច្ចដំណើរការរបស់សមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ
- រៀបចំផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំរបស់នាយកដ្ឋាន
- រៀបចំរបាយការណ៍របស់នាយកដ្ឋានតាមគោលការណ៍កំណត់
- បំពេញភារកិច្ចផ្សេងៗទៀតដែលអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលប្រគល់ឲ្យ។
នាយកដ្ឋានកិច្ចការសមាគម និងគណបក្សនយោបាយ មានរចនាសម្ព័ន្ធដូចខាងក្រោម ៖
១. ការិយាល័យរដ្ឋបាល
២. ការិយាល័យកិច្ចការសមាគម
៣. ការិយាល័យកិច្ចការអង្គការមិនមែនរដ្ឋាភិបាល
៤. ការិយាល័យកិច្ចការគណបក្សនយោបាយ។
១-ការិយាល័យរដ្ឋបាល មានភារកិច្ចដូចខាងក្រោម ៖
- ទទួលបន្ទុកការងាររបៀប លិខិតស្នាមចេញ ចូល ទូរស័ព្ទ ទូរសារ បោះពុម្ភ និងថតចម្លងឯកសារ
- រៀបចំ គ្រប់គ្រង និងចាត់ចែងលិខិតស្នាមរដ្ឋបាល
- រៀបចំកាលវិភាគការងារ កិច្ចប្រជុំ ពិធីការ និងពិធីនានារបស់នាយកដ្ឋាន
- ទំនាក់ទំនងសាធារណៈ និងផ្សព្វផ្សាយព័ត៌មាននានារបស់នាយកដ្ឋាន
- ទទួលបន្ទុកលើការងារដែលទាក់ទងនឹងបុគ្គលិក និងបេសកកម្មក្នុងនាយកដ្ឋាន
- រៀបចំផែនការអំពីតម្រូវការមធ្យោបាយ សម្ភារ និងថវិការបស់នាយកដ្ឋាន
- សហការរៀបចំផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំរបស់នាយកដ្ឋាន
- សហការ និងសម្របសម្រួលជាមួយការិយាល័យនានាចំណុះនាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធ ដើម្បីរៀបចំលិខិតស្នាម ឬកិច្ចការផ្សេងៗ
- ធ្វើបញ្ជីសារពើភ័ណ្ឌ និងគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌចលនទ្រព្យ អចលនទ្រព្យដែលស្ថិតនៅ ក្រោមការគ្រប់គ្រងរបស់នាយកដ្ឋាន
- គ្រប់គ្រងសម្ភារ បរិក្ខា ថវិកា និងមធ្យោបាយរបស់នាយកដ្ឋាន
- រក្សាទុកដាក់ឯកសារច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាស លិខិតបទដ្ឋានគតិយុត្ត និងគោលការណ៍ណែនាំនានា
- បូកសរុបរបាយការណ៍លទ្ធផលការងាររបស់នាយកដ្ឋានតាមគោលការណ៍កំណត់
- បំពេញភារកិច្ចផ្សេងៗទៀតដែលថ្នាក់ដឹកនាំនាយកដ្ឋានប្រគល់ឲ្យ។
២-ការិយាល័យកិច្ចការសមាគម មានភារកិច្ចដូចខាងក្រោម ៖
- សិក្សា រៀបចំក្របខណ្ឌគោលនយោបាយ ច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងនីតិវិធីនានាពាក់ព័ន្ធនឹងសមាគម សហគមន៍ជនជាតិដើមភាគតិច និងសមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ
- ពិនិត្យ និងលើកយោបល់លើសំណើសុំចុះបញ្ជី ឬលុបឈ្មោះ ឬវិសោធនកម្មលក្ខន្តិកៈ ឬទទួលស្គាល់សមាសភាពថ្មី ឬប្តូរឈ្មោះ ឬប្តូរសញ្ញាសម្គាល់ ឬបើកទីស្នាក់ការសាខា ឬផ្លាស់ប្តូរទីស្នាក់ការកណ្តាលរបស់សមាគម សហគមន៍ជនជាតិដើមភាគតិច និងសមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ
- ពិនិត្យ និងលើកយោបល់លើសំណើសុំផ្សព្វផ្សាយច្បាប់ ឬបើកវគ្គបណ្តុះបណ្តាល ឬធ្វើវេទិកាសម្តែងមតិ ឬធ្វើសិក្ខាសាលា ឬធ្វើសកម្មភាពផ្សេងៗរបស់សមាគម សហគមន៍ជនជាតិដើមភាគតិច និងសមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ
- តាមដាន ត្រួតពិនិត្យសកម្មភាព និងជំរុញការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងលក្ខន្តិកៈរបស់សមាគម សហគមន៍ជនជាតិដើមភាគតិច និងសមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ
- សហការ និងសម្របសម្រួលជាមួយអង្គភាពពាក់ព័ន្ធលើការអនុវត្តសកម្មភាពរបស់សមាគម សហគមន៍ជនជាតិដើមភាគតិច និងសមាគមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិឲ្យបានត្រឹមត្រូវស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងលក្ខន្តិកៈ
- ចងក្រងស្ថិតិសមាគម សហគមន៍ជនជាតិដើមភាគតិច និងសមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ
- បំពេញភារកិច្ចផ្សេងៗទៀតដែលថ្នាក់ដឹកនាំនាយកដ្ឋានប្រគល់ឲ្យ។
៣-ការិយាល័យកិច្ចការអង្គការមិនមែនរដ្ឋាភិបាល មានភារកិច្ចដូចខាងក្រោម ៖
- សិក្សា រៀបចំក្របខណ្ឌគោលនយោបាយ ច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងនីតិវិធីនានាពាក់ព័ន្ធនឹងអង្គការមិនមែនរដ្ឋាភិបាល
- ពិនិត្យ និងលើកយោបល់លើសំណើសុំចុះបញ្ជី ឬលុបឈ្មោះ ឬវិសោធនកម្មលក្ខន្តិកៈ ឬទទួលស្គាល់សមាសភាពថ្មី ឬប្តូរឈ្មោះ ឬប្តូរសញ្ញាសម្គាល់ ឬបើកទីស្នាក់ការសាខា ឬផ្លាស់ប្តូរទីស្នាក់ការកណ្តាលរបស់អង្គការមិនមែនរដ្ឋាភិបាល
- ពិនិត្យ និងលើកយោបល់លើសំណើសុំផ្សព្វផ្សាយច្បាប់ ឬបើកវគ្គបណ្តុះបណ្តាល ឬធ្វើវេទិកា សម្តែងមតិ ឬធ្វើសិក្ខាសាលា ឬធ្វើសកម្មភាពផ្សេងៗរបស់អង្គការមិនមែនរដ្ឋាភិបាល
- តាមដាន ត្រួតពិនិត្យសកម្មភាព និងជំរុញការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងលក្ខន្តិកៈរបស់អង្គការមិនមែនរដ្ឋាភិបាល
- សហការ និងសម្របសម្រួលជាមួយអង្គភាពពាក់ព័ន្ធលើការអនុវត្តសកម្មភាពរបស់អង្គការមិនមែនរដ្ឋាភិបាល ឲ្យបានត្រឹមត្រូវស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងលក្ខន្តិកៈ
- ចងក្រងស្ថិតិអង្គការមិនមែនរដ្ឋាភិបាល
- បំពេញភារកិច្ចផ្សេងៗទៀតដែលប្រធាននាយកដ្ឋានប្រគល់ឲ្យ។
៤-ការិយាល័យកិច្ចការគណបក្សនយោបាយ មានភារកិច្ចដូចខាងក្រោម ៖
- សិក្សា រៀបចំក្របខណ្ឌគោលនយោបាយ ច្បាប់ លិខិតបទដ្ឋានពាក់ព័ន្ធនឹងគណបក្សនយោបាយ
- ពិនិត្យ និងលើកយោបល់លើសំណើសុំបង្កើត ឬចុះបញ្ជី ឬលុបឈ្មោះ ឬវិសោធនកម្មលក្ខន្តិកៈ ឬទទួលស្គាល់សមាសភាពថ្មី ឬប្តូរឈ្មោះ ឬប្តូរសញ្ញាសម្គាល់ ឬផ្លាស់ប្តូរទីស្នាក់ការ ឬធ្វើ សម្ព័ន្ធភាព ឬរួមបញ្ចូលគ្នា ឬកែប្រែគោលនយោបាយ ឬកែប្រែកម្មវិធីនយោបាយរបស់ គណបក្សនយោបាយ
- តាមដាន ត្រួតពិនិត្យសកម្មភាព និងជំរុញការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងលក្ខន្តិកៈរបស់គណបក្សនយោបាយ
- សហការ និងសម្របសម្រួលជាមួយអង្គភាពពាក់ព័ន្ធលើការអនុវត្តសកម្មភាពរបស់គណបក្សនយោបាយឲ្យបានត្រឹមត្រូវតាមច្បាប់ លិខិតបទដ្ឋាន និងលក្ខន្តិកៈរបស់គណបក្សនយោបាយ
- ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលការងារប្រចាំឆ្នាំរបស់គណបក្សនយោបាយតាមច្បាប់កំណត់
- ចងក្រងស្ថិតិគណបក្សនយោបាយ
- បំពេញភារកិច្ចផ្សេងៗទៀតដែលប្រធាននាយកដ្ឋានប្រគល់ឲ្យ។