កិច្ចប្រជុំគណៈកម្មការត្រួតពិនិត្យ និងអនុម័តលទ្ធកម្មទូទៅ នៃគម្រោងសាងសង់សាលាជាតិរដ្ឋបាលមូលដ្ឋាន

ក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃចន្ទ ៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាភិបាលសាលាជាតិរដ្ឋបាលមូលដ្ឋាន បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការត្រួតពិនិត្យ និងអនុម័តលទ្ធកម្មទូទៅ នៃគម្រោងសាងសង់សាលាជាតិរដ្ឋបាលមូលដ្ឋាន ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអគ្គនាយករង លោកនាយក លោកនាយករងសាលាជាតិរដ្ឋបាលមូលដ្ឋាន និងមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានរដ្ឋបាល ព្រមទាំងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ។

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់