កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំត្រីមាសទី២ ឆ្នាំ២០២១ និងលើកទិសដៅការងារបន្ត សម្រាប់ការអនុវត្តគម្រោងសេវាសង្គម

ក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃពុធ ១៣រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំត្រីមាសទី២ ឆ្នាំ២០២១ និងលើកទិសដៅការងារបន្ត សម្រាប់ការអនុវត្តគម្រោងសេវាសង្គម ដោយមានការអញ្ជើញចូលរួមផងដែរពីឯកឧត្តមអគ្គនាយករង លោកស្រីប្រធាននាយកដ្ឋាន និងលោក លោកស្រី ដែលជាសមាជិកក្រុមការងារគម្រោងប្រមាណជាង២០រូប

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់