កិច្ចប្រជុំផ្ទៃក្នុងអគ្គនាយកដ្ឋានរដ្ឋបាល ដើម្បីពិនិត្យផ្តល់យោបល់លើសេចក្តីព្រាងកិច្ចព្រមព្រៀងស្តីពីច្រកទ្វារព្រំដែនគោក និងរបបគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម

ក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃពុធ ៣កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងអគ្គនាយកដ្ឋានរដ្ឋបាល ដើម្បីពិនិត្យផ្តល់យោបល់លើសេចក្តីព្រាងកិច្ចព្រមព្រៀងស្តីពីច្រកទ្វារព្រំដែនគោក និងរបបគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវអគ្គនាយករង លោក លោកស្រីប្រធាននាយកដ្ឋាន លោក លោកស្រីអនុប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានរដ្ឋបាល ប្រមាណជាង ២០រូប។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់