កិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋានពាក់ព័ន្ធនឹងការអនុវត្តការងាររបស់ការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ

ក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃអង្គារ ៦កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកកិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋានពាក់ព័ន្ធនឹងការអនុវត្តការងាររបស់ការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ (វគ្គទី៣) ដល់រដ្ឋបាលក្រុង ស្រុក នៃខេត្តកំពត ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងខេត្តកណ្តាល សរុបចំនួន៥១គោលដៅ តាមប្រព័ន្ធ Video Conference។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានរដ្ឋបាល ដៃគូអភិវឌ្ឍន័ពាក់ព័ន្ធ និងអភិបាល និងនាយករដ្ឋបាលនៃក្រុង ស្រុកគោលដៅ សរុបប្រមាណជាង១០០រូប។ សូមគូសបញ្ជាក់ជូនផងដែរថា កិច្ចប្រជុំផ្សព្វផ្សាយខាងលើនេះ ត្រូវរៀបចំឡើងដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌទាំងអស់ទូទាំងប្រទេស ដោយត្រូវបែងចែកជា៤វគ្គ ដោយក្នុង១វគ្គៗ មានការអញ្ជើញចូលរួមពីតំណាងរដ្ឋបាលក្រុង ស្រុក ខណ្ឌ នៃរាជធានី ខេត្តគោលដៅដែលបានកំណត់។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់