កិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការអស្សាមិករណ៍ និងអនុគណៈកម្មាធិការអស្សាមិករណ៍

ក្រសួងមហាផ្ទៃ៖ នារសៀលថ្ងៃចន្ទ ១២កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការអស្សាមិករណ៍ និងអនុគណៈកម្មាធិការ អស្សាមិករណ៍ តាមប្រព័ន្ធវីដេអូ Zoom។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីប្រមូលធាតុចូលបន្ថែមទៀតពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសទៅលើមាត្រាដែលពាក់ព័ន្ធនឹងសមត្ថកិច្ច របស់ក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមផងដែរពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានរដ្ឋបាល, តំណាងលេខាធិការដ្ឋាន គ.ជ.អ.ប, តំណាងក្រុមប្រឹក្សានីតិកម្ម ក្រសួងមហាផ្ទៃ និងតំណាងរដ្ឋបាលរាជធានី ខេត្ត សរុបប្រមាណ ៦៥រូប។

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់