កិច្ចប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងសេចក្តីណែនាំស្តីពីគោលការណ៍ និងនីតិវិធីនៃការគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ

ក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃសុក្រ ២កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យពិភាក្សា លើសេចក្តីព្រាងសេចក្តីណែនាំស្តីពីគោលការណ៍ និងនីតិវិធីនៃការគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ តាមប្រព័ន្ធវីដេអូ Zoom។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីតំណាងក្រសួងមុខងារសាធារណៈ តំណាងលេខាធិការដ្ឋាន គ.ជ.អ.ប និងតំណាងក្រសួងមហាផ្ទៃ សរុបប្រមាណជាង ២០រូប។

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់