កិច្ចប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងប្រកាសស្តីពីការរៀបចំរចនាសម្ព័ន្ធនាយកដ្ឋាននានា ចំណុះសាលាជាតិរដ្ឋបាលមូលដ្ឋាន (NASLA)

ក្រសួងមហាផ្ទៃ៖ នារសៀលថ្ងៃចន្ទ ១២កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សា លើសេចក្តីព្រាងប្រកាសស្តីពីការរៀបចំរចនាសម្ព័ន្ធនាយកដ្ឋាននានា ចំណុះសាលាជាតិរដ្ឋបាលមូលដ្ឋាន (NASLA) តាមប្រព័ន្ធវីដេអូ Zoom។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវអគ្គនាយករង លោក លោកស្រីប្រធាននាយកដ្ឋានចំណុះអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់