កិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការរៀបចំវគ្គបណ្តុះបណ្តាលបន្តរបស់រដ្ឋបាលរាជធានី ខេត្ត ដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ស្តីពីការអនុវត្តសេចក្តីណែនាំស្តីពីការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការរៀបចំ និងអនុម័តថវិការបស់រដ្ឋបាលឃុំ សង្កាត់

ក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការរៀបចំវគ្គបណ្តុះបណ្តាលបន្តរបស់រដ្ឋបាលរាជធានី ខេត្ត ដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ស្តីពីការអនុវត្តសេចក្តីណែនាំស្តីពីការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការរៀបចំ និងអនុម័តថវិការបស់រដ្ឋបាលឃុំ សង្កាត់ តាមប្រព័ន្ធវីដេអូ Zoom។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ឯកឧត្តម លោកជំទាវអភិបាលរងរាជធានី ខេត្ត មន្រ្តីបង្គោលទទួលបន្ទុកនៅរដ្ឋបាលរាជធានី ខេត្ត និងតំណាងយូនីសេហ្វ (UNICEF) សរុបប្រមាណជាង៧០រូប។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់