កិច្ចប្រជុំពិភាក្សាបូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅសកម្មភាពឆ្នាំ២០២១ របស់អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត

សាលាខេត្តកំពង់ធំ៖ នារសៀលថ្ងៃចន្ទ ៤កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ រួមជាមួយនឹងឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពិភាក្សាបូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅសកម្មភាពឆ្នាំ២០២១ របស់អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋានរដ្ឋបាល នាយករដ្ឋបាលសាលារាជធានី ខេត្ត និងប្រធានអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្តទូទាំងប្រទេស សរុបប្រមាណជាង៦០រូប

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់