កិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងប្រកាសអន្តរក្រសួងរវាងក្រសួងមហាផ្ទៃ និងក្រសួងសុខាភិបាល ស្តីពីការកំណត់គំរូត្រាថ្មី និងការប្រើប្រាស់ត្រារបស់មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី ខេត្ត មន្ទីរពេទ្យបង្អែករាជធានី ខេត្ត

ក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃចន្ទ ៥កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងប្រកាសអន្តរក្រសួងរវាងក្រសួងមហាផ្ទៃ និងក្រសួងសុខាភិបាល ស្តីពីការកំណត់គំរូត្រាថ្មី និងការប្រើប្រាស់ត្រារបស់មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី ខេត្ត មន្ទីរពេទ្យបង្អែករាជធានី ខេត្ត ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ និងមន្ទីរពេទ្យបង្អែកក្រុង ស្រុក ខណ្ឌ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងសុខាភិបាល និងឯកឧត្តមអគ្គនាយករង និងលោកប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់