កិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងសេចក្តីណែនាំស្តីពីការអនុញ្ញាតច្បាប់ឈប់សម្រាក និងការចាត់តាំងក្រុមប្រឹក្សា និងបុគ្គលិកដែលបម្រើការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិទៅក្រៅប្រទេស

ក្រសួងមហាផ្ទៃ៖ នារសៀលថ្ងៃពុធ ៣កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងសេចក្តីណែនាំស្តីពីការអនុញ្ញាតច្បាប់ឈប់សម្រាក និងការចាត់តាំងក្រុមប្រឹក្សា និងបុគ្គលិកដែលបម្រើការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិទៅក្រៅប្រទេស តាមប្រព័ន្ធវីដេអូ Zoom ក្រោមអធិបតីភាពឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមផងដែរពីឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយករង លោក លោកស្រីប្រធាននាយកដ្ឋានចំណុះអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ សរុបប្រមាណជិត ២០រូប

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់