កិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំ និងការអនុវត្តផែនការសកម្មភាព និងថវិកា ឆ្នាំ២០២១-២០២២ រវាងក្រសួងមហាផ្ទៃ និងអង្គការយូនីសេហ្វ លើការងារ កិច្ចការពារកុមារ

ក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃសុក្រ ៨រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយតំណាងអង្គការយូនីសេហ្វ (UNICEF) ដឹកនាំដោយលោកស្រី Suman Khadka ប្រធានស្តីទី ទទួលបន្ទុកផ្នែកកិច្ចការពារកុមារ ដើម្បីពិភាក្សាលើការរៀបចំ និងការអនុវត្តផែនការសកម្មភាព និងថវិកា ឆ្នាំ២០២១-២០២២ រវាងក្រសួងមហាផ្ទៃ និងអង្គការយូនីសេហ្វ លើការងារកិច្ចការពារកុមារ តាមប្រព័ន្ធវីដេអូ Zoom ។ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ក៏មានការអញ្ជើញចូលរួមផងដែរពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានរដ្ឋបាល និងតំណាងអង្គការយូនីសេហ្វ សរុបប្រមាណជាង១០រូប។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់