កិច្ចប្រជុំពិភាក្សាអំពីការងារទីក្រុងឆ្លាតជាមួយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ(AFD)

រសៀលថ្ងៃសុក្រ ៧កើត ខែទុតិយសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការងារទីក្រុងឆ្លាតជាមួយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ(AFD)តាមប្រព័ន្ធZoom។

កិច្ចប្រជុំនេះគឺក្នុងគោលបំណងសំខាន់ៗមួយចំនួនរួមមាន៖
​- ស្វែងយល់អំពីកម្រោងនានាដែលពាក់ព័ន្ធ នឹងការអភិវឌ្ឍទីក្រុងនិងដែលគាំទ្រដោយ(AFD)
– ស្ថានភាពនៃការអនុវត្តការងារទីក្រុងឆ្លាតនៅកម្ពុជា
– ពិនិត្យលទ្ធភាពរបស់គម្រោងដើម្បីស្វែងរកការគាំទ្រដល់ការងារទីក្រុងឆ្លាតសម្រាប់កម្ពុជា

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់