កិច្ចប្រជុំពិភាក្សាអំពីការត្រៀមរៀបចំសម្រាប់ការចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤ នៃបណ្តាញទីក្រុងឆ្លាតអាស៊ាន (ASCN) និងការត្រៀមរៀបចំកិច្ចការនានាសម្រាប់កិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ ដែលកម្ពុជានឹងត្រូវធ្វើជាប្រធានរៀបចំកិច្ចប្រជុំបណ្តាញទីក្រុងឆ្លាតអាស៊ាន

កិច្ចប្រជុំពិភាក្សាអំពីការត្រៀមរៀបចំសម្រាប់ការចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤ នៃបណ្តាញទីក្រុងឆ្លាតអាស៊ាន (ASCN) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ និងការត្រៀមរៀបចំកិច្ចការនានាសម្រាប់កិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ ដែលកម្ពុជានឹងត្រូវធ្វើជាប្រធានរៀបចំកិច្ចប្រជុំបណ្តាញទីក្រុងឆ្លាតអាស៊ាន ព្រមទាំងការពិភាក្សាចំពោះសំណើសុំតាំងបង្ហាញនូវគំនិតផ្តួចផ្តើមសម្រាប់ទីក្រុងឆ្លាតរបស់កម្ពុជា នៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៌ទីក្រុង ៤.០ លើកទី៤ ដែលរៀបចំឡើងដោយប្រទេសម៉ាឡេស៊ី នៅក្នុងខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ

ក្រសួងមហាផ្ទៃ៖ នារសៀលថ្ងៃពុធ ១២កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាអំពីការត្រៀមរៀបចំសម្រាប់ការចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤ នៃបណ្តាញទីក្រុងឆ្លាតអាស៊ាន (ASCN) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ និងការត្រៀមរៀបចំកិច្ចការនានាសម្រាប់កិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ ដែលកម្ពុជានឹងត្រូវធ្វើជាប្រធានរៀបចំកិច្ចប្រជុំបណ្តាញទីក្រុងឆ្លាតអាស៊ាន ព្រមទាំងការពិភាក្សាចំពោះសំណើសុំតាំងបង្ហាញនូវគំនិតផ្តួចផ្តើមសម្រាប់ទីក្រុងឆ្លាតរបស់កម្ពុជា នៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៌ទីក្រុង ៤.០ លើកទី៤ ដែលរៀបចំឡើងដោយប្រទេសម៉ាឡេស៊ី នៅក្នុងខែកញ្ញា ឆ្នាំ២០២១ខាងមុខ តាមប្រព័ន្ធវីដេអូ Zoom ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ងី ច័ន្រ្ទផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការសម្របសម្រួល និងដឹកនាំការងារទីក្រុងឆ្លាត។ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះក៏មានការអញ្ជើញចូលរួមផងដែរពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានរដ្ឋបាល ព្រមទាំងតំណាងរដ្ឋបាលរាជធានី ខេត្តគោលដៅចំនួន៣ គឺរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តបាត់ដំបង។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់