នាយកដ្ឋានបណ្តុះបណ្តាល បានរៀបចំកិច្ចប្រជុំបូកសរុបលើកទី០១ ស្តីពីបច្ចុប្បន្នភាពនៃកម្មវិធីការអប់រំភាពជាអ្នកដឹកនាំ

នារសៀល ថ្ងៃពុធ ១៥កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ លោក សូ មុនីរក្សា ប្រធាននាយកដ្ឋានបណ្តុះបណ្តាល នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងលោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ បានអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំបូកសរុបលើកទី០១ ស្តីពីបច្ចុប្បន្នភាពនៃកម្មវិធីការអប់រំភាពជាអ្នកដឹកនាំ នៅបន្ទប់នាយកដ្ឋានបណ្តុះបណ្តាល ក្រសួងមហាផ្ទៃ។

កិច្ចប្រជុំនេះមានគោលបំណង សម្តែងការគួរសមនិងការជួបសំណេះសំណាលអំពីអនុវត្តកម្មវិធីអប់រំភាពជាអ្នកដឹកនាំនៅថ្នាក់ក្រោមជាតិ រវាងនាយកដ្ឋានបណ្តុះបណ្តាលនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ នៃអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមកិច្ចសហការសម្របសម្រួលនិងគាំទ្រដោយអង្គការ WaterSHED និង WaterAid ។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់