ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាង សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ និង សាលាភូមិន្ទរដ្ឋបាល ក្រសួងមុខងារសាធារណៈ

នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ និង សាលាភូមិន្ទរដ្ឋបាល ក្រសួងមុខងារសាធារណៈ បានប្រារព្ធនូវពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាង សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ និង សាលាភូមិន្ទរដ្ឋបាល ក្រសួងមុខងារសាធារណៈ ស្តីពី កិច្ចសហប្រតិបត្តិការទៅវិញទៅមក លើវិស័យសិក្សាអប់រំ បណ្តុះបណ្តាល និងស្រាវជ្រាវ ។

គោលបំណងនៃអនុស្សរណៈនៃការយោគយល់គ្នានេះ គឺដើម្បីបង្កើតកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់ការគាំទ្រពីគ្នាទៅវិញទៅមករវាងគូភាគី ពាក់ព័ន្ធនឹងការសិក្សាអប់រំ បណ្តុះបណ្តាល ស្រាវជ្រាវ ព្រមទាំងគម្រោងកម្មវិធីផ្សេងៗ ដោយផ្អែកលើគោលការណ៍ពិគ្រោះយោបល់ ឯកភាព សមភាព យុត្តិធម៌ និងផ្ដល់អត្ថប្រយោជន៍ដល់គូភាគីទៅវិញទៅមក។

 

  

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់