ពិធីបិទផ្សាយជាសាធារណះនូវឯកសារនៃការវិនិច្ឆ័យ ចំនួន២ភូមិ គឺភូមិតាខ្មៅ១ និងភូមិតាខ្មៅ៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល

ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី២៦ ខែ មិថុនា ឆ្នាំ២០២០ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល បានប្រារព្ធពិធីបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យចំនួន ០២ គឺភូមិតាខ្មៅ១ និងភូមិតាខ្មៅ៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ​ ក្រោមអធិបតីភាព លោក នូ សុវណ្ណារ៉ា អភិបាលក្រុងតាខ្មៅ និងលោក សុក កាន់ណារិទ្ធិ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្តាល។
ក្នុងពិធីបិទផ្សាយនេះដែរ លោក នូ សុវណ្ណរ៉ា អភិបាលក្រុងតាខ្មៅ បានមានប្រសាសន៍ថា ការបិទផ្សាយជាសាធារណះនូវឯកសារនៃការវិនិច្ឆ័យនាពេលនេះ គឺឆ្លុះបញ្ចាំងអោយឃើញពិការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រហូតឈានដល់ការចេញប័ណ្ណកម្មសិទ្ធដីធ្លី ស្របច្បាប់ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែកដល់ការពង្រឹងយុត្តិធម៌ និងស្ថេរភាពសង្គម។ដើម្បីទទួុលបានលទ្ធផលចុងក្រោយនេះ ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ មកចូលរួមពិនិត្យ និងផ្ទៀងផ្ទាត់លើទិន្នន័យ នៃឯកសារវិនិច្ឆ័យដែលដាក់បិទផ្សាយជូនដោយគណៈកម្មការរដ្ឋបាលចាប់ពីថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០២០ ដល់ថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០២០៕

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់