វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកឆែប ខេត្តព្រះវិហារ លើកទី២ ក្នុងអាណតិ្តទី១

ព្រះវិហារ ១២ កក្កដា ២០១៣៖ សាលាស្រុកឆែប ខេត្តព្រះវិហារ កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៣  បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកឆែបជាលើកទី២នៅក្នុងអាណត្តិទី១នៃក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ…

ព្រះវិហារ ១២ កក្កដា ២០១៣៖ សាលាស្រុកឆែប ខេត្តព្រះវិហារ

កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៣  បានរៀបចំវេទិកា

ផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកឆែប

ជាលើកទី២នៅក្នុងអាណត្តិទី១នៃក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង

ស្រុក ខណ្ឌ។ 

វេទិកានេះប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោក ឆេង ហោន

ប្រធានក្រុមប្រឹក្សាស្រុក និងលោក អ៊ុង វុទ្ធី អភិបាលស្រុក ដោយ

មានការចូលរួមពីអភិបាលរងស្រុក សមាជិកក្រុមប្រឹក្សាស្រុក

តំណាងការិយាល័យចំណុះ សមាជិកក្រុមប្រឹក្សាឃុំ មេភូមិ និង

តំណាងប្រជាពលរដ្ឋមកពីឃុំកំពង់ស្រឡៅមួយ និងកំពង់ស្រឡៅពីរ ដែលមានចំនួនសរុប ១០៥នាក់ (ស្រី២១នាក់)។ វេទិកានេះមានការសម្របសម្រួលដោយមន្ត្រីសម្របសម្រួលក្រុមប្រឹក្សាខេត្ត និងមន្ត្រីសម្របសម្រួលក្រុមប្រឹក្សាស្រុក។

វេទិកានេះមានគោលបំណងដើម្បី៖

  • ផ្តល់ព័ត៌មានជូនដល់ប្រជាពលរដ្ឋឲ្យបានដឹងអំពីសមិទ្ធផលទាំងឡាយណាដែលក្រុមប្រឹក្សា និងរដ្ឋបាលស្រុកបានអនុវត្ត និងសម្រេចបាននាឆ្នាំកន្លងមក។
  • ផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋអំពីសកម្មភាពជាអាទិភាព និងទិសដៅដែលក្រុមប្រឹក្សា និងរដ្ឋបាលស្រុកត្រូវអនុវត្តនាឆ្នាំខាងមុខ។
  • ផ្តល់ឱកាសជូនប្រជាពលរដ្ឋលើកឡើងនូវសំណូមពរ បញ្ហាប្រឈមនានា និងការបញ្ចេញមតិយោបល់តាមទស្សនៈយល់ឃើញរបស់ខ្លួន។
  • ក្តាប់សំណូមពរ មតិយោបល់ ដែលប្រជាពលរដ្ឋបានលើកឡើង ដើម្បីក្រុមប្រឹក្សាធ្វើការពិចារណារកដំណោះស្រាយឆ្លើយតប និងដាក់បញ្ចូលទៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ស្រុកនាពេលខាងមុខ។
  • ធ្វើឲ្យប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សាស្រុក យល់ដឹងកាន់តែច្បាស់អំពីសមាសភាពក្រុមប្រឹក្សា គណៈអភិបាល តួនាទី ភារកិច្ច ការទទួលខុសត្រូវ និងទំនាក់ទំនងរវាងក្រុមប្រឹក្សា និងគណៈអភិបាល។

លោក ឆេង ហោន ប្រធានក្រុមប្រឹក្សាស្រុក បានមានប្រសាសន៍នៅក្នុងវេទិកានេះថា ការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលរាជរដ្ឋាភិបាលបានរៀបចំឲ្យមានរចនាសម្ព័ន្ធ និងការទទួលខុសត្រូវដែលនៅកៀកប្រជាពលរដ្ឋក្នុងការផ្តល់សេវា និងការគាំទ្រនានា បានជំរុញអោយប្រជាពលរដ្ឋនៅក្នុងឃុំទាំងពីរបានដឹងច្បាស់ពីតួនាទីរបស់ក្រុមប្រឹក្សាស្រុក និងគណៈអភិបាល។

លោក អ៊ុង វុទ្ធី អភិបាលស្រុកឆែប បានបង្ហាញរបាយការណ៍អំពីសមិទ្ធផល និងឧបសគ្គនានានៅក្នុងវិស័យសំខាន់ៗនាឆ្នាំកម្លងមក ជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុ ដើម្បីអោយប្រជាពលរដ្ឋដែលស្ថិតក្នុងឃុំទាំងពីរបានដឹង។
ជាមួយគ្នានេះដែរ លោក វ៉ាន់ មុត មេឃុំកំពង់ស្រឡៅមួយ បានមានប្រសាសន៍ ដោយលើកឡើងពីស្ថានភាពភូមិសាស្រ្តក្នុងឃុំដែលមានចំនួន ៥ភូមិ និងមានប្រជាពលរដ្ឋសរុបចំនួន ២.៨៩៤នាក់ (ស្រី១.៤៧៩នាក់)។ លោកបញ្ជាក់ថា ក្រៅពីមូលនិធិឃុំ ឃុំទាំងពីរបានទទួលការជួយឧបត្ថម្ភគាំទ្រលើការងារអភិវឌ្ឍន៍មូលដ្ឋានពីបណ្តាអង្គការមិនមែនរដ្ឋាភិបាលនានាដូចជា អង្គការទស្សនៈពិភពលោក អង្គការអាដ្រា អង្គការ WCS ពិសេសគម្រាងសាហ្វាម។

អង្គវេទិកានេះបានបែងចែកជា៤ក្រុម ដើម្បីពិភាក្សាទៅលើប្រធានបទចំនួន៤គឺ៖

  1. ចំណាកស្រុកគ្មានសុវត្ថិភាព
  2. គ្រឿងញៀន
  3. ក្មេងទំនើង
  4. អំពើហិង្សាក្នុងគ្រួសារ

នៅក្នុងដំណើរការពិភាក្សាតាមក្រុមនីមួយៗ សមាជិកក្រុមទាំងបុរស និងស្ត្រីត្រូវបានផ្តល់ឱកាសឲ្យចូលរួមបញ្ចេញមតិយោបល់ និងពិភាក្សាយ៉ាងសកម្ម។ ជាងនេះទៅទៀត តំណាងក្រុមនីមួយៗក៏បានបកស្រាយទៅលើប្រធានបទរបស់ខ្លួន ដែលស្តែងចេញនូវបញ្ហាជួបប្រទះកន្លងមក។ ជាមួយគ្នានេះដែរ ដំណោះស្រាយមួយចំនួនត្រូវបានឆ្លើយតប និងបកស្រាយដោយប្រធានក្រុមប្រឹក្សាស្រុក និងមន្ត្រីមួយចំនួននៃឃុំទាំងពីរ។

បន្ថែមពីនេះ លោក អ៊ុង វុទ្ធី អភិបាលស្រុកឆែប បានមានប្រសាសន៍ថា៖ «សូមអោយប្រជាពលរដ្ឋដែលបានចូលរួមក្នុងវេទិកាថ្ងៃនេះ ជួយផ្សព្វផ្សាយនូវព័ត៌មានត្រឹមត្រូវដែលបងប្អូនទទួលបានជូនដល់ក្រុមគ្រួសារ សហគមន៍ និងប្រជាពលរដ្ឋភូមិផងរបងជាមួយ ដើម្បីឲ្យពួកគាត់បានទទួលជ្រាបផងដែរ»។

ថ្លែងនៅក្នុងពិធីបិទវេទិកា លោក ឆេង ហោន ប្រធានក្រុមប្រឹក្សាស្រុក បានមានប្រសាសន៍អំពីសាមគ្គីភាពតាមរយៈការលះបង់ពេលវេលារបស់ប្រជាពលរដ្ឋដែលបានចូលរួម និងបញ្ចេញនូវមតិយោបល់ល្អៗក្នុងការអភិវឌ្ឍភូមិ ឃុំរបស់ខ្លួន និងបង្ហាញពីចំណុចខ្វះខាតរបស់ក្រុមប្រឹក្សាស្រុក ដើម្បីយកទៅប្រជុំ និងរិះរកដំណោះស្រាយបន្តជូនដល់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន៕ ដោយៈ ម៉ុនច័ន្ទម៉ូលី  និង នុត សាមាន ទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិ ខេត្តព្រះវិហារ

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់