សិក្ខាសាលាផ្សព្វផ្សាយសេចក្តីណែនាំបំពេញបន្ថែមលើសេចក្តីណែនាំ បច្ចេកទេសស្តីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់

ក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយសេចក្តីណែនាំបំពេញបន្ថែមលើសេចក្តីណែនាំបច្ចេកទេសស្តីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ តាមប្រព័ន្ធវីដេអូ Zoom។ សិក្ខាសាលានេះ ត្រូវបានសហការរៀបចំឡើងដោយអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ជាមួយនិងអង្គការយូនីសេហ្វ (UNICEF) ក្រោមការគាំទ្រថវិកាដោយសហគមន៍អ៊ឺរ៉ុប និងអង្គការ SIDA ។ ទន្ទឹមនេះ សិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមផងដែរពីគ្រប់សមាសភាព ដែលពាក់ព័ន្ធរួមមាន តំណាងអង្គការយូនីសេហ្វ (UNICEF) ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានរដ្ឋបាល ឯកឧត្តម លោកជំទាវអភិបាលរងរាជធានី ខេត្តទទួលបន្ទុកផែនការ នាយកទីចាត់ការផែនការ និងវិនិយោគរាជធានី ខេត្ត ប្រធានការិយាល័យផែនការ និងប្រធានការិយាល័យគាំទ្រមូលដ្ឋាន សរុបប្រមាណជាង ១០០រូប។

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់