អភិបាល​ខណ្ឌ​ដង្កោ ដោះ​ស្រាយ​សំណូមពរ​ប្រជាពលរដ្ឋ​ក្នុង​ វេទិកា​សាធារណៈ​នៅ​សង្កាត់​ព្រែក​កំពឹស ​

ភ្នំពេញ ២៧ ធ្នូ ២០១៣៖ កាលពីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៣ លោក នុត ពុធដារ៉ា អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ បានចូលរួមជាអធិបតីក្នុងវេទិកាសាធារណៈ នៅភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ដោយមានការចូលរួមអភិបាលរង មន្ត្រី រាជការសាលាខណ្ឌ និងសង្កាត់ ព្រមទាំងប្រជាពលរដ្ឋប្រមាណ២០០នាក់។ 

ភ្នំពេញ ២៧ ធ្នូ ២០១៣៖ កាលពីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៣ លោក

នុត ពុធដារ៉ា អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ បានចូលរួម

ជាអធិបតីក្នុងវេទិកាសាធារណៈ នៅភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស

ដោយមានការចូលរួមអភិបាលរង មន្ត្រី រាជការសាលាខណ្ឌ និងសង្កាត់

ព្រមទាំងប្រជាពលរដ្ឋប្រមាណ២០០នាក់។ 

 

លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ បានមានប្រសាសន៍លើកឡើង

អំពីគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ទាំង៩ចំណុច ដែលជា

គោលនយោបាយអាទិភាពមួយ របស់រាជរដ្ឋាភិបាលកម្ពុជាក្រោម

ការដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជា

នាយករដ្ឋមន្ត្រី ដែលបានដាក់ចុះឲ្យអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់ក្នុងការអនុវត្ត

 គោលនយោបាយ ភូមិ សង្កាត់មានសុវត្ថិភាពឲ្យមានប្រសិទ្ធភាព និងជាពិសេស

គឺការធ្វើវេទិកា សាធារណៈឲ្យបានទៀងទាត់នៅតាមបណ្ដាសង្កាត់យ៉ាង

ហោចណាស់ម្ដងក្នុង១ខែ ដើម្បីឲ្យប្រជាពលរដ្ឋបានធ្វើការ លើកឡើង

អំពីការកង្វល់ បញ្ហានានា និងសំណូមពរផ្សេងៗជូនដល់អាជ្ញាធរ ដើម្បីឲ្យ

យើងជាអាជ្ញាធរមានមូលដ្ឋាន ក្នុងការដោះស្រាយជូនបងប្អូន និងធ្វើ

របាយការណ៍ជូនដល់ថ្នាក់លើអំពីការងារផ្សេងៗ ដែលយើងមិនអាច

ដោះស្រាយបាន។ លោកអភិបាលខណ្ឌក៏បានប្រកាសបើកវេទិកាសាធារណៈ

និងស្នើឲ្យបងប្អូនលើកឡើងនូវអ្វីដែលជាបញ្ហារបស់បងប្អូនទាំងអស់មកក្នុងវេទិកាសាធារណៈ ដើម្បីឲ្យអាជ្ញាធរដោះស្រាយជូន។

 

ក្រោយពីបងប្អូនប្រជាពលរដ្ឋដែលចូលរួមក្នុងវេទិកាសាធារណៈ បានលើកឡើងនូវសំណូមពររបស់ខ្លួនរួចមក លោក នុត ពុធដារ៉ា បានធ្វើការ

បូកសរុបនូវអង្គវេទិកាទាំងមូលថា ក្នុងសង្កាត់ព្រែកកំពឹស ពុំមានការប្រឈមចំពោះការអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាពទេ

ប៉ុន្តែមានសំណូមពរពីបងប្អូនប្រជាពលរដ្ឋ អំពីការអភិវឌ្ឍន៍ក្នុង មូលដ្ឋានបន្ថែមទៀតដោយស្នើសុំឲ្យមានការស្តាប្រឡាយ និងស្ថាបនាផ្លូវបេតុង

នៅក្នុងភូមិ ហើយលោកអភិបាល ខណ្ឌបានទទួលយកសំណូមពររបស់បងប្អូន ហើយនឹងយកសំណូមពរមកសិក្សាគម្រោងដើម្បីអភិវឌ្ឍន៍

នៅឆ្នាំខាងមុខ៕ អត្ថបទដកស្រង់ចេញពីគេហទំព័រសាលារាជធានីភ្នំពេញ។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់