ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បន្ត​គម្រោង​ផ្គត់ផ្គង់​ទឹក​ស្អាត​ជូន​ប្រជាពលរដ្ឋ​នៅ​ជនបទ

ភ្នំពេញ២៨ មីនា ឆ្នាំ ២០១៤៖ លោក ERIC SIGWICK នាយកធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំប្រទេសកម្ពុជាបាននិយាយនៅក្នុងជំនួបសម្ដែងការគួរសមជាមួយឯកឧត្ដម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ កាលព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នំា២០១៤ នៅទីស្ដីការក្រសួង…

ភ្នំពេញ២៨ មីនា ឆ្នាំ ២០១៤៖ លោក ERIC SIGWICK នាយកធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំប្រទេសកម្ពុជាបាននិយាយនៅក្នុងជំនួបសម្ដែង

ការគួរសមជាមួយឯកឧត្ដម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ កាលព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នំា២០១៤ នៅទីស្ដីការក្រសួងថា ADBនឹងបន្ដ

គម្រោងផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋប្រើប្រាស់នៅជនបទដើម្បីលើកកម្ពស់ជីវភាព សុខភាពប្រជាពលរដ្ឋកាត់បន្ថយភាពក្រីក្រនោះ។

 

ឯកឧត្ដម ជា សុផារ៉ា បានបញ្ជាក់ថាការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទនៅកម្ពុជាទទួលបានលទ្ធផលល្អប្រសើរដោយផ្នែកផ្គត់ផ្គង់ទឹកស្អាត

ទទួលបាន៤៩.២% និងអនាម័យជនបទទទួលបាន ៣៨.៥% ដែលលទ្ធផលនេះបង្ហាញថាកម្ពុជានឹងសម្រេចបានតាមគោលដៅសហស្សវត្ស

ដែលបានកំណត់ថាការផ្គត់ផ្គង់ទឹកស្អាតឲ្យបាន៥០% និងអនាម័យឲ្យបាន៣០% នៅត្រឹមឆ្នាំ២០១៥ ។ 

 

ឯកឧត្ដមបន្តថា បើទោះបីកម្ពុជាសម្រេចបានជោគជ័យតាមគោលដៅអភិវឌ្ឍន៍សហស្សវត្សរបស់ខ្លួនក៏ដោយ ក៏នៅមានបញ្ហាខ្លះលើការផ្គត់ផ្គង់

ទឹកស្អាតនៅជនបទដូចជានៅតំបន់ខ្លះមានសារធាតុអាសេនិច និងនៅតាមតំបន់ខ្លះនៅខ្វះទឹកស្អាតប្រើប្រាស់ ជាពិសេសនៅតាមតំបន់ព្រំដែនកម្ពុជា ថៃ នៅក្នុងខេត្តព្រះវិហារ ឧត្តមានជ័យ បន្ទាយមានជ័យជាដើម។

 

ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំអភិវឌ្ឍន៍នៅតាមបណ្តោយព្រំដែនកម្ពុជា ថៃ ដែលជាតំបន់អតីតសមរភូមិប្រយុទ្ធ

ដើម្បីប្រែក្លាយឲ្យទៅជាតំបន់អភិវឌ្ឍន៍ ដោយបានបង្កើតភូមិថ្មី សាងសង់ផ្ទះ កសាងផ្លូវ សាលារៀន មណ្ឌលសុខភាព និងអណ្តូងទឹក ជូនគ្រួសារ

ប្រជាពលរដ្ឋក្រីក្រ និងយោធិននៅក្នុងខេត្តព្រះវិហារ និងឧត្តមានជ័យ។ ប៉ុន្តែសមិទ្ធផលទាំងនោះនៅមិនទាន់គ្រប់គ្រាន់នៅឡើយជាពិសេស

ការផ្គត់ផ្គង់ទឹកស្អាតដែលជាតម្រូវចាំបាច់និងបន្ទាន់របស់ប្រជាពលរដ្ឋនៅទីនោះ។

 

ឯកឧត្តមបន្ដថា ការផ្គត់ផ្គង់ទឹកស្អាតឲ្យទៅជិតផ្ទះប្រជាពលរដ្ឋគឺជាការចាំបាច់សម្រាប់កាត់ បន្ថយភាពក្រីក្រ ព្រោះកាត់បន្ថយបានការឆ្លងជំងឺផ្សេងៗ

និងផ្តល់ពេលវេលាសម្រាប់ប្រកបមុខរបរផ្សេងៗដើម្បីបង្កើនប្រាក់ចំណូល។ ជាងនេះទៅទៀតវានឹងជួយទៅដល់ការកសាងធនធានមនុស្សសម្រាប់

ជំនាន់ក្រោយៗ តាមរយៈការលើកកម្ពស់សុខភាពទាំងកាយ ទាំងបញ្ញា។ ជាមួយនឹងភាពចាំបាច់នេះ រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តយុទ្ធសាស្ត្រ

ជាតិស្តីពីទឹកស្អាត និងអនាម័យឆ្នាំ ២០១៤-២០២៥ សំដៅជំរុញឲ្យការអនុវត្តការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យឲ្យបានជោគជ័យ១០០%។

 

លោក ERIC SIGWICK បានបញ្ជាក់ថា គោលបំណងរបស់ ADB គឺចង់ពង្រឹងកិច្ចសហប្រត្តិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ជនបទលើកផ្នែកផ្គត់ផ្គង់

ទឹកស្អាតនៅជនបទ។ កន្លងមក ADB រីករាយក្នុងការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាលើវិស័យទឹកស្អាត និងអនាម័យ ជាពិសេសការ គាំទ្រដល់

ក្រសួងអភិវឌ្ឍន៍ជនបទក្នុងការអនុវត្តគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ។ ADB នឹងបន្តគាំទ្រហិរញ្ញវត្ថុដល់ក្រសួងសម្រាប់ការអនុវត្តគម្រោង

ផ្គត់ផ្គង់ទឹកស្អាត និងអនាម័យទី៣ និងបន្តខិតខំកៀរគររកកិច្ចសហប្រត្តិបត្តិការហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍នានាបន្ថែមទៀត៕

អត្ថបទដកស្រង់ចេញពីគេហទំព័រទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់