ទិសដៅ​យុទ្ធសាស្ត្រ​នៃ​កំណែទម្រង់​ប្រព័ន្ធ​ថវិកា ឆ្នាំ​២០១៣-២០២០

ភ្នំពេញ ៣១ មីនា ២០១៤៖ បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការ ដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបាន ឱ្យដឹងថានៅក្នុងទិសដៅយុទ្ធសាស្ត្រនៃកំណែទម្រង់ប្រព័ន្ធថវិកានៅកម្ពុជា២០១៣-២០២០ គឺការត្រៀម អនុវត្តថវិកាកម្មវិធីពេញលេញ និងអនុវត្តសាកល្បងអង្គភាពថវិកា ឆ្នាំ២០១៥ ។

ភ្នំពេញ ៣១ មីនា ២០១៤៖ បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី និងជាប្រធាន

គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថានៅក្នុងទិសដៅយុទ្ធសាស្ត្រនៃកំណែ

ទម្រង់ប្រព័ន្ធថវិកានៅកម្ពុជា២០១៣-២០២០គឺការត្រៀមអនុវត្តថវិកាកម្មវិធី

ពេញលេញ និងអនុវត្តសាកល្បងអង្គភាពថវិកា ឆ្នាំ២០១៥ ។

 

លោកបានប្រាប់ដល់កិច្ចប្រជុំពិភាក្សា និងត្រួតពិនិត្យឡើងវិញនៃកម្មវិធីកែទម្រង់

ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈឆ្នាំ២០១៣ ដែលមានការចូលរួមពីគ្រប់ស្ថាប័នពាក់ព័ន្ធកាលពីថ្មីៗនេះថា ក្រសួងចំនួន១០ នឹងត្រូវដាក់ឱ្យអនុវត្ដពេញលេញអង្គភាពថវិកានៅឆ្នាំ២០១៥ ខាងមុខនេះ ហើយនៅឆ្នាំ២០១៦ យើងនឹងរៀបចំគម្រោងសម្រាប់កិច្ចដំណើរការផែនការសកម្មភាពរួមដំណាក់កាលទី៣ ឱ្យបានរួចរាល់ជាស្ថាពរ ។

 

លោកមានប្រសាសន៍ថា ការត្រៀមអនុវត្ដថវិកាកម្មវិធីពេញលេញ និងអនុវត្ដសាកល្បងអង្គភាពថវិកា ឆ្នាំ២០១៥ មានគោលដៅសំខាន់ៗ ពីរគឺ

ការបង្កើនវិន័យក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈបង្កើនប្រសិទ្ធភាពវិភាជ និងបង្កើនប្រសិទ្ធភាពបច្ចេកទេស។ ទីពីរគឺ ការផ្លាស់ប្ដូរជា

បណ្ដើរៗពីប្រព័ន្ធថវិកាផ្ដោតលើធាតុចូល និងមជ្ឈការទៅប្រព័ន្ធថវិកា និងការគ្រប់គ្រងដែលផ្ដោតលើធាតុចេញ។ 

 

លោកអូន ព័ន្ធមុនីរ័ត្ន បានអំពាវនាវឱ្យគ្រប់ក្រសួងស្ថាប័នទាំងអស់យកចិត្ដទុដាក់ខ្ពស់ចំពោះកម្មវិធីកំណែទម្រង់ជាអាទិភាព។ កម្មវិធីនេះក៏ជា ផ្នែកមួយ

នៃកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាល ហើយដែលក្រសួងទាំងអស់មានភារកិច្ចអនុវត្ដឱ្យបានហ្មត់ចត់និងធានាការគាំទ្រដល់ការអនុវត្ដន៍ ប្រព័ន្ធ

ថវិកាថ្មីឆ្នាំ២០២០។ ក្រសួង-ស្ថាប័នទាំងអស់ត្រូវតែរៀបចំផែនការយុទ្ធសាស្ដ្រអភិវឌ្ឍសមត្ថភាពស្ថាប័ន សម្រាប់រយៈពេលមធ្យមឱ្យបាន

ច្បាស់លាស់ ។ លោកមានប្រសាសន៍ថា ការងារកំណែទម្រង់ គឺជាការងារពុំអាចជៀសបានក្នុងសម័យទំនើបកម្ម និងសមាហរណកម្មដែលបច្ចេកវិទ្យា សេដ្ឋកិច្ច និងសង្គមវិវត្តន៍ឥតឈប់ឈរ៕

អត្ថបទដកស្រង់ចេញពីគេហទំព័រកាសែតរស្មីកម្ពុជា

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់