ឯកឧត្ដម​ សុខ ម៉េង អញ្ជើញ​ជា​អធិបតី​​ក្នុង​ពិធី​ផ្សព្វផ្សាយ​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ ២០១៣ និង​ទិស​ដៅ​ការងារ​ឆ្នាំ ២០១៤ របស់​ក្រសួង​អភិវឌ្ឍន៍​ជនបទ​នៅ​ខេត្ត​ស្ទឹង​ត្រែង

ស្ទឹងត្រែង ២៧ មីនា ២០១៤៖ កាលពីថ្ងៃទី ២៥ មីនា ឆ្នាំ២០១៤ ក្រសួងអភិវឌ្ឍន៍ជនបទ បានរៀបចំសន្និបាតបូកសរុបការងារឆ្នាំ២០១៣ និងទិសដៅការងារឆ្នាំ២០១៤…

ស្ទឹងត្រែង ២៧ មីនា ២០១៤៖ កាលពីថ្ងៃទី ២៥ មីនា ឆ្នាំ២០១៤ ក្រសួងអភិវឌ្ឍន៍ជនបទបានរៀបចំសន្និបាតបូកសរុបការងារឆ្នាំ២០១៣ និង

ទិសដៅការងារឆ្នាំ២០១៤ នៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង ក្រោមអធិបតីភាពឯកឧត្ដម សុខ ម៉េង អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ

តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។ 

 

អញ្ជើញចូលរួមក្នុងពិធីនោះរួមមានឯកឧត្ដមឌៀប ណារ៉េត អភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែង ឯកឧត្ដម ខាំ ផាន់ធីវង្ស សមាជិកក្រុមប្រឹក្សា

ខេត្តស្ទឹងត្រែង លោករស់ សារឿន ស្នងការរងកងរាជអាវុធហត្ថ លោក ទូច សំអុល ស្នងការរង លោកប្រធានមន្ទីរជំនាញ អង្គការនានា មន្ត្រី

រាជការមកពីរដ្ឋបាលខេត្តស្ទឹងត្រែង និងអង្គភាពជុំវិញខេត្ត មានចំនួនសរុប៧៥នាក់ ។

 

ជាកិច្ចស្វាគមន៍ ឯកឧត្ដម ឌៀប ណារ៉េត អភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថាដោយមានកិច្ចសហប្រតិបត្តិការយ៉ាង

សកម្មក្នុងការអនុវត្តការងារជំនាញ របស់ក្រសួងអភិវឌ្ឍន៍ជនបទធ្វើឱ្យមានការអភិវឌ្ឍគួរជាទីមោទនៈ ក្នុងការបម្រើសេវាសាធារណៈជូន

ប្រជាពលរដ្ឋនៅមូលដ្ឋាន ហើយបានធ្វើឱ្យជីវភាពរបស់ពួកគាត់មានការធូរធារល្អប្រសើរឡើងជា លំដាប់។ 

 

ឯកឧត្ដម ឌៀប ណារ៉េត អភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ក្នុងនាមអភិបាលនៃគណៈអភិបាល

ខេត្តស្ទឹងត្រែង ចំពោះការខិតខំប្រឹងប្រែងដឹកនាំការងារប្រកបដោយសុឆន្ទៈរបស់ ឯកឧត្ដម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងមន្ត្រី

រាជការគ្រប់លំដាប់ថ្នាក់របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា។

 

បន្ទាប់មកឯកឧត្ដម សុខ ម៉េង បានមានប្រសាសន៍ថាការប្រារព្ធសិក្ខាសាលានេះ គឺដើម្បីផ្សព្វផ្សាយពីលទ្ធផលការងាររបស់ក្រសួងអភិវឌ្ឍន៍ជនបទ

ដែលបានអនុវត្តកន្លងមក និងទិសដៅការងារបន្តក្នុងឆ្នាំ ២០១៤ ដូចដែលក្រសួងអភិវឌ្ឍន៍ជនបទ បានប្រារព្ធធ្វើនាថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០១៤

នៅសាលចតុមុខ ក្នុងគោលបំណងធានាបាននូវប្រសិទ្ធភាពការងាររបស់ក្រសួង ដើម្បីកាត់បន្ថយភាពក្រីក្រ និងគម្លាតរវាងទីក្រុង និងជនបទ

ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា។ ម្យ៉ាងទៀត ដើម្បីឱ្យមន្ត្រីរាជការ អាជ្ញាធរ

គ្រប់លំដាប់ថ្នាក់ អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍នានា បានយល់ដឹង និងផ្សព្វផ្សាយបន្ត បានកាន់តែស៊ីជម្រៅថែមទៀតពីការងារ

សមិទ្ធផល និងទិសដៅការងាររបស់ក្រសួងអភិវឌ្ឍន៍ជនបទ។

 

នៅក្នុងឱកាសនេះដែរ លោក សៀ ហេង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង បានធ្វើសេចក្ដីរាយការណ៍ពីស្ថានភាពមន្ត្រីរាជការ និងការងារ

របស់មន្ទីរ។ បន្ទាប់មក លោក ប៉ោ ដូរ អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុក្រសួងអភិវឌ្ឍន៍ជនបទ បានអានរបាយការណ៍ស្ដីពីលទ្ធផលសន្និបាត

បូកសរុបការងារឆ្នាំ ២០១៣ និងទិសដៅការងារឆ្នាំ ២០១៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីផ្សព្វផ្សាយនិងបញ្ជ្រាបការយល់ដឹងពីសមិទ្ធផល

ការងារនានា របស់ក្រសួងជូនដល់អង្គសិក្ខាសាលាទាំងមូល ហើយក៏បានអនុញ្ញាតឱ្យអ្នកចូលរួមបានបញ្ចេញមតិ លើកជាសំណួរ និងសំណូមពរ

ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់៕

ដកស្រង់ចេញពីគេហទំព័រក្រសួងអភិវឌ្ឍន៍ជនបទ

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់