កិច្ច​ប្រជុំ​សាមញ្ញ​លើក​ទី​៥៥​ អាណត្តិ​ទី១​ របស់​ក្រុមប្រឹក្សា​ខេត្ត​កំពង់ឆ្នាំង​

កំពង់ឆ្នាំង ២៦ ធ្នូ ២០១៣៖ ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងបានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៥៥ អាណត្តិទី១…

កំពង់ឆ្នាំង ២៦ ធ្នូ ២០១៣៖ ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងបានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៥៥ អាណត្តិទី១ ក្រោមអធិបតីភាព ឯកឧត្ដម ម៉ែន ធឿន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម សៀត គឹមលៀង អភិបាលរងខេត្ត  នៅសាលាខេត្ត កាលពីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៣។

 

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ មានសមាសភាពដែលជាសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត   ក្រុមការងាររដ្ឋបាល ក្រុមការងារ ទីចាត់ការសាលាខេត្ត ព្រមទាំងប្រធាន អនុប្រធានមន្ទីរអង្គភាពចំនួន ១៦ រួមទាំងទីប្រឹក្សាកម្មវិធីជាតិ ទីប្រឹក្សាកម្មវិធី SPACE និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ។

 

ក្នុងកិច្ចប្រជុំនេះមានរបៀបវារៈដូចជា៖ ការអនុម័តសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៥៤ការរាយការណ៍អំពីលទ្ធផល សកម្មភាពការងារលើគ្រប់វិស័យ និងលទ្ធផលអនុវត្តផែនការសកម្មភាពក្នុងខែធ្នូ ឆ្នាំ២០១៣ របស់រដ្ឋបាលខេត្ត សេចក្ដីរាយការណ៍ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ការពិភាក្សា និងអនុម័តផែនការសកម្មភាពរយៈពេល៣ខែ របស់   រដ្ឋបាលខេត្ត ការពិភាក្សា និងអនុម័តកម្មវិធីវិនិយោគ៣ឆ្នាំរំកិល ២០១៤-២០១៦ របស់រដ្ឋបាលខេត្ត ការពិភាក្សា និងអនុម័ត ផែនការអន្តរាគមន៍អភិវឌ្ឍស្ថាប័ន ២០១៤-២០១៦ របស់រដ្ឋបាលខេត្ត ព្រមទាំងបញ្ហាប្រឈមមួយចំនួន។

ដកស្រង់ចេញពីគេហទំព័រ សាលាខេត្តកំពង់ឆ្នាំង ចុះផ្សាយថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៣។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់