ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ​មានជ័យ លោក អែម សុខលាង ស្នើ​ដល់​រដ្ឋបាល​ខណ្ឌ និង​សមត្ថកិច្ច​ ក្នុង​មូលដ្ឋាន​ពង្រឹង​លើ​ការងារ​សន្តិសុខ

ភ្នំពេញ ២៤ មីនា ២០១៤៖ ប្រធានក្រុមប្រឹក្សាខណ្ឌមានជ័យ លោកអែម សុខលាង បានស្នើដល់ រដ្ឋបាលខណ្ឌនិងសមត្ថកិច្ចបន្តយកចិត្តទុកដាក់ពង្រឹងលើការងារសន្តិសុខជូនប្រជាពលរដ្ឋ…

ភ្នំពេញ ២៤ មីនា ២០១៤៖ ប្រធានក្រុមប្រឹក្សាខណ្ឌមានជ័យ លោកអែម សុខលាង បានស្នើដល់ រដ្ឋបាលខណ្ឌនិងសមត្ថកិច្ចបន្តយកចិត្តទុកដាក់

ពង្រឹងលើការងារសន្តិសុខជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានជាបន្តទៀត ដោយហេតុថាក្នុងរយៈពេល១ខែចុងក្រោយនេះ ករណីបទល្មើសឆក់

និងប្លន់ប្រដាប់អាវុធនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជានៅតាមបណ្ដាខណ្ឌមួយចំនួនបានកើតមានជា ញឹកញាប់ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋ

មានការភ័យខ្លាច។

 

លោកបានបន្តទៀតថា ការកម្រើកឡើងវិញនៃបទល្មើសឆក់និងប្លន់នេះបានកើតឡើងនៅពេលដែលអាជ្ញាធរ និងសមត្ថកិច្ចហាក់ជាបន្ធូរដៃលើ

ការងារនេះស្របពេល មានការផ្ទេរផ្លាស់អធិការ តាមបណ្តាខណ្ឌមួយចំនួនផងនោះធ្វើឲ្យក្រុមចោរឆក់ចោរប្លន់ហាក់បញ្ចេញសកម្មភាព ព្រោះកម្លាំង

សមត្ថកិច្ចរវល់តែរៀបចំខ្លួនចាំយកគាប់យកគួរមេកើយ។ ចាប់ពីពេលនេះតទៅ យើងត្រូវពង្រឹងការងារនេះឡើងវិញតាមរយៈការធ្វើ

វេទិកាសាធារណៈ ជាមួយប្រជាពលរដ្ឋឲ្យបានញឹកញាប់ ការចុះល្បាតជាប់ជាប្រចាំ ការដាក់កម្លាំងពួនស្ទាក់ និងការដាក់កម្លាំង ចុះត្រួតពិនិត្យអាវុធ

ជាតិផ្ទុះនៅតាមដងផ្លូវជាដើម។

 

លោកអែម សុខលាង ក៍បានលើកឡើងផងដែរថា ក្រៅពីការងារពង្រឹងផ្នែកសន្តិសុខ  រដ្ឋបាលខណ្ឌនិងសមត្ថកិច្ចក៏ត្រូវតែគឹតគូរឡើងវិញ លើការងារ

អនុវត្តច្បាប់ចរាចរណ៍ព្រោះថា ការងារនេះចាប់តាំងពីការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៥ រួចមក  ការគោរពច្បាប់ចរាចរណ៍របស់

ប្រជាពលរដ្ឋក្នុងធ្វើដំណើរលើផ្លូវសាធារណៈហាក់ដូចជាថយចុះ ទាំងការមិនគោរពភ្លើងសញ្ញា  ស្លាកសញ្ញា និងគំនូសសញ្ញាចរាចរណ៍។ ម៉្យាងទៀត

សមត្ថកិច្ចនគរបាលចរាចរណ៍ ក៏ហាក់បីដូចជាបន្ធូរដៃលើការងារអនុវត្តច្បាប់ និងអ្នកមិនគោរពច្បាប់ផងដែរ។ 

 

លោក អែម សុខលាង បានលើកឡើងដូចនេះក្នុងឱកាសអញ្ជើញចូលរួម ក្នុង កិច្ចប្រជុំសាមញ្ញលើកទី៥៩របស់ក្រុមប្រឹក្សាខណ្ឌមានជ័យដែលបាន

ធ្វើឡើងនាព្រឹកថ្ងៃទី២៤ ខែមីនានៅសាលប្រជុំសាលាខណ្ឌមានជ័យ៕

ដកស្រង់ចេញពីគេហទំព័រដើមអម្ពិល

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់