កិច្ច​ប្រជុំ​លើក​ទី​១ របស់​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ដើម្បី​ត្រួតពិនិត្យ​ និង​គាំទ្រ​កម្មវិធី​នយោបាយ​ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣​ របស់​រាជរដ្ឋាភិបាល​ ខេត្ត​ត្បូង​ឃ្មុំ​ ជាមួយអាជ្ញាធរមួលដ្ឋាន

ត្បូងឃ្មុំ ១៨ កុម្ភៈ ២០១៤៖ កិច្ចប្រជុំលើកទី ១ របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ…

 

ត្បូងឃ្មុំ ១៨ កុម្ភៈ ២០១៤៖ កិច្ចប្រជុំលើកទី ១ របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ខេត្តត្បូងឃ្មុំ ត្រូវបានរៀបចំឡើងនៅសាលាខេត្តកំពង់ចាម កាលពី ថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ២០១៤ វេលាម៉ោង ៨.៣០ ព្រឹក។

 

ក្នុងកិច្ចប្រជុំអញ្ជើញជាអធិបតីភាព ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារ និងមាន សមាសភាពអញ្ញើញចូលក្នុងកិច្ចប្រជុំនេះរួមមាន ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកានៃក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋាន ខេត្តត្បូងឃ្មុំ ឯកឧត្តម លន់ លឹមថៃ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម ប្រាជ្ញ ច័ន្ទ អភិបាលនៃគណៈអភិបាល ខេត្ត ត្បូងឃ្មុំ ឯកឧត្តម ឡាំ ឆន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម លោក លោកស្រី គណៈអភិបាល ប៉ូលីស កងរាជអាវុធហត្ថ ស្រុក ក្រុង និងក្រុមប្រឹក្សាឃុំ សង្កាត់ នៃស្រុកទាំង ៦ និងក្រុង ១ នៃខេត្តត្បូងឃ្មុំ ។

 

ជាកិច្ចចាប់ផ្តើម ឯកឧត្តម លន់ លឹមថៃ បានថ្លែងសុន្ទរកថាស្វាគមន៍ដល់ គណៈអធិបតី ឯកឧត្តម លោកជំទាវ ក្រុមការងារថ្នាក់ជាតិ និងអង្គពិធីទាំងមូល និងបានអានសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលស្តីពីការបង្កើតក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៣ របស់រាជរដ្ឋាភិបាល ខេត្តត្បូងឃ្មុំ ជូនដល់អង្គពិធី ។

 

មានស្រាសន៍នាឱកាសនោះ ឯកឧត្តម ជា សុផារ៉ា សម្តែងនូវការស្វាគមន៍ដល់ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកានៃក្រុម ការងារថ្នាក់ជាតិ និងអង្គពិធី ព្រមទាំងបានពន្យល់ដល់អង្គពិធីពីភារកិច្ចរបស់ក្រុមការងារបានជ្រាប។ ជាមួយគ្នានោះ ឯកឧត្តមប្រធាន ក្រុម បានលើកជាយោបល់សម្រាប់ក្រុមការងារត្រៀមលក្ខណៈសម្បត្តិក្នុងការចុះរៀបចំវេទិកាសាធារណៈ នៅតាមមូលដ្ឋានក្នុងទឹកដី ខេត្តថ្មី ខេត្តត្បូងឃ្មុំដោយចែកជាពីរជំហ៊ានរួមមាន ៖ជំហ៊ានទី ១ រៀបចំវេទិកានៅកក្នុងស្រុកក្រូចឆ្មារ ក្រុងសួង ស្រុកត្បូងឃ្មុំ និង ស្រុកមេមត់ ដែលសមាជិកក្រុមការងារត្រូវចូលរួមទាំងអស់គ្នា និងជំហ៊ានទី ២ ក្រុមការងារនិងបែងបែកគ្នាជាក្រុម ចុះរៀបចំវេទិកា នៅតាមមូលដ្ឋានភូមិ។ 

 

ទន្ទឹមនឹងនេះ ឯកឧត្តមប្រធានក្រុម បានស្នើឲ្យក្រុមការងារ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ សហការគ្នារៀបចំប្រធានបទ និង ត្រៀមខ្លឹមសារសម្រាប់ពន្យល់ដល់ប្រជាពលរដ្ឋឲ្យត្រឹមត្រូវ និងច្បាស់លាស់ ព្រមទាំងកំណត់ទីតាំង ពេលវេលា និងរបៀបរៀបចំវេទិកា ឲ្យសមស្របសម្រាប់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

 

នៅក្នុងឱកាសនោះដែរ ឯកឧត្តមប្រធានក្រុម បានអនុញ្ញាតិឲ្យសមាជិកអង្គប្រជុំ លើកជាយោបល់ចូលរួមពីការត្រៀមរៀបចាំវេទិកា សាធារណៈ និងកង្វល់នានា សម្រាប់ពិភាក្សាគ្នារកមធ្យោបាយដោះស្រាយសមស្រប ដើម្បីធានាឲ្យអង្គវេទិកាដំណើរការ ទៅដោយ រលូន និងមានប្រសិទ្ធភាព។ បន្ទាប់ពីការចូលរួមជាយោបល់ផ្សេងៗ ឯកឧត្តមប្រធានក្រុម បានមានប្រសាសន៍លើកទឹកចិត្ត ដល់ក្រុម ការងារ ក៏ដូចជាអាជ្ញាធរគ្រប់កម្រិតថា រាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចដ៏សំខាន់នេះដល់យើងទាំងអស់គ្នា ក្នុងការចូលរួម ដោះស្រាយកង្វល់របស់ប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាព ដើម្បីបន្តការអភិវឌ្ឍប្រទេសជាតិឲ្យមានភាពរីកចម្រើនខ្លាំក្លា និងប្រកប ដោយចីរភាព។ ដូច្នេះយើងទាំងអស់គ្នាមានមោទនភាព និងត្រូវបញ្ចេញឲ្យអស់ពីសមត្ថភាព និងបទពិសោធន៍ ដើម្បីបម្រើប្រជាពលរដ្ឋ និងប្រទេសជាតិ។

 

ជាទីបញ្ចប់ ឯកឧត្តមប្រធាន បានស្នើឲ្យអាជ្ញាធរស្រុក ក្រុងរៀបចំរបាយការណ៍លម្អិតពីស្រុក ក្រុងនីមួយៗជូនដល់ក្រុមការងារ ថ្នាក់ជាតិបានយល់ដឹងពីស្ថានភាពក្នុងមូលដ្ឋាន។ ដោយឡែក ក្រុមការងារថ្នាក់ជាតិ ត្រូវធ្វើរបាយការណ៍លទ្ធផលនៃវេទិកាសាធារណៈ ជូនមកលេខាធិការដ្ឋានក្រុមការងារ សម្រាប់បូកសរុប និងផ្ញើជូន សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល ដើម្បីសុំអនុសាសន៍ ដឹកនាំដ៏ ខ្ពង់ខ្ពស់ ព្រមទាំងបានប្រកាសកម្មវិធីសម្រាប់រៀបចំវេទិកាជំហ៊ានទី ១ នៅក្នុង៣ ស្រុក និង១ ក្រុង នៃខេត្តត្បូងឃ្មុំផងដែរ។ អត្ថបទដោយ៖ លោក ទូច ស៊ីផា


ដកស្រង់ចេញពីគេហទំព័រក្រសួងអភិវឌ្ឍន៍ជនបទ

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់