ឯកឧត្ដម​ឧបនាយក​រដ្ឋមន្ត្រី ស ខេង ព្រមាន​ឃាត់ខ្លួន​និង​ដាក់ទោស​មន្ដ្រី​ឃុបឃិត​ជាមួយ​ឈ្មួញ​គ្រឿងញៀន​

ភ្នំពេញ ២៧ មីនា ២០១៤៖ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានព្រមានថ នឹងឃាត់ខ្លួនដាក់ទោសចំពោះមន្ត្រីអសកម្មឃុបឃិតជាមួយឈ្មួញគ្រឿង ញៀនដោយមិនមាន ការលើកលែងនោះទេ។

ភ្នំពេញ ២៧ មីនា ២០១៤៖ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានព្រមានថា នឹងឃាត់ខ្លួនដាក់ទោសចំពោះមន្ត្រី អសកម្មឃុបឃិត

ជាមួយឈ្មួញគ្រឿង ញៀនដោយមិនមានការលើកលែង នោះទេ។ ការព្រមាននេះ គឺសំដៅ ទៅលើមន្ត្រីខិលខូចមួយចំនួនបានលួច លាក់

ចែកចាយគ្រឿងញៀននៅក្នុងមណ្ឌលអប់រំកែប្រែបន្សាបគ្រឿងញៀន និងនៅក្នុងពន្ធនាគារ ដែលបានបង្កើត ជាបញ្ហាធំដែលត្រូវតែមានវិធានការ

យ៉ាងម៉ឺងម៉ាត់។ 

ឯកឧត្ដម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃព្រមានយ៉ាងដូច្នេះនៅ

ក្នុងខណៈពេលឯកឧត្ដម បានអញ្ជើញចូលរួមជាតំណាងសម្ដេចតេជោហ៊ុន សែន

នាយករដ្ឋមន្ដ្រីនៃ កម្ពុជាក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យ

គ្រឿងញៀនឆ្នាំ២០១៣ និងទិសដៅការងារឆ្នាំ២០១៤ របស់អាជ្ញាធរជាតិប្រយុទ្ធ

ប្រឆាំងគ្រឿងញៀន កាលពីព្រឹកថ្ងៃទី ២៦ខែមីនាឆ្នាំ២០១៤នេះ នៅក្រសួងមហាផ្ទៃ ។

 

សំដៅទៅលើអតីតប្រធានមន្ទីរ ប្រឆាំងគ្រឿងញៀន និងមន្ដ្រីប៉ូលិសមួយ ចំនួនដែលបានធ្លាក់ខ្លួនឃុបឃិតជាមួយ ឈ្មួញគ្រឿងញៀននោះឯកឧត្ដម ស ខេង បានមានប្រសាសន៍ថាៈ“មន្ដ្រីអសកម្ម និងមន្ត្រីឃុបឃិតជាមួយឈ្មួញគ្រឿងញៀនត្រូវបានឃាត់ខ្លួន និងដាក់ទោស”។ 

 

ឯកឧត្ដមបានមានប្រសាសន៍ថាៈ “យើងមានការសោកស្ដាយ និងខកចិត្ដ ជាខ្លាំងចំពោះមន្ដ្រីមួយចំនួនតូចរបស់យើងដែលខ្វះឆន្ទៈ និងការទទួលខុស

ត្រូវបានធ្លាក់ទៅក្នុងអន្ទាក់របស់ឈ្មួញ គ្រឿងញៀន និងធ្លាក់ខ្លួនទៅជាជនរង គ្រោះដោយសារគ្រឿងញៀន ធ្វើឱ្យជះ ឥទ្ធិពលដល់ប្រសិទ្ធភាព

នៃកិច្ចប្រតិបត្ដិ- ការប្រយុទ្ធប្រឆាំងគ្រឿងញៀន”។

 

ដោយឡែកការយកអ្នកញៀន គ្រឿងញៀនទៅដាក់ក្នុងមណ្ឌលសម្រាប់ ផ្ដាច់ភាពញៀនឯកឧត្ដមឧបនាយក រដ្ឋមន្ដ្រី ស ខេង បានថ្លែងថាៈ“

ប៉ុន្ដែការ ព្យាបាលនៅមិនទាន់មានប្រសិទ្ធភាពទេ ។ តែវាប្លែកទៅទៀត ការយកទៅ ដាក់ក្នុងមណ្ឌលនេះ គឺមានការបន្ដលួច លាក់ចែកចាយនៅក្នុង

ហ្នឹងអ៊‌ីចឹងហើយ ដដែលវាអត់មានអីដែលថា មាន ប្រសិទ្ធភាពតាមដែលយើងចង់បាន នោះទេ ។ យើងជឿជាក់ទៅលើមណ្ឌល ប៉ុន្ដែទីបំផុត

មណ្ឌលរបស់យើងផ្ដល់ ការខ្វះសមត្ថភាពជូនអីបង្កើតជាបញ្ហាធំ។ អ្នកខ្លះបានផ្ដាច់ហើយចេញមកវិញ គ្រប់គ្រងមិនបានល្អវាវិលទៅភាពដើមវិញ

ដដែល គឺពួកគេរកក្រុមរកបក្ខពួក ជក់វិញដដែល ។ ចំណែករឿងមួយ ទៀត ដែលវាមិនដាច់វាកើតរឿងនៅក្នុងមណ្ឌល ។ វាមិនមែនទាំងអស់ទេ គឺមានកន្លែងខ្លះ”។

 

ឯកឧត្ដម ស ខេង បាននិយាយថាៈ “មន្ដ្រីខិលខូចមួយចំនួនបានលួចលាក់ ចែកចាយគ្រឿងញៀននៅក្នុងមណ្ឌល អប់រំកែប្រែបន្សាបគ្រឿងញៀន

និងនៅ ក្នុងពន្ធនាគារដែលបានបង្កើតជាបញ្ហា ធំដូច្នេះត្រូវមានវិធានការយ៉ាង ម៉ឺងម៉ាត់”។

 

ឯកឧត្ដមរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា សូម្បីតែនៅក្នុងពន្ធនា គារមន្ដ្រីខិលខូចមួយចំនួន ក៏បានលួច លាក់ ដើម្បីចែកចាយគ្រឿង

ញៀនដែរ។ នេះបានជាបញ្ហាដែលមិនអាចហ្នឹងធ្វើឱ្យ ជាសះស្បើយបាន ។ អ៊‌ីចឹងហើយបញ្ហា នេះ ក៏ត្រូវតែមានវិធានការម៉ឺងម៉ាត់ដែរ ។

 

ឯកឧត្ដម ស ខេង បានមាន ប្រសាសន៍ថា កន្លងមក រាជរដ្ឋាភិបាល  អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានផ្ដោតការយកចិត្ដទុកដាក់និង

គិតគូរ យ៉ាងខ្លាំងក្នុងការជួយសង្គ្រោះជនរង គ្រោះដោយគ្រឿងញៀន ដោយក្នុងនោះ យើងបានចាត់ចែងដាក់ចេញនូវវិធាន ការអន្ដរាគមន៍ និង

ការណែនាំមួយ ចំនួន ដូចជាការបន្ដគាំទ្រ និងជំរុញដល់ ដំណើរការអនុវត្ដឱ្យបានត្រឹមត្រូវ នូវ កម្មវិធីប្រចាំថ្ងៃ សម្រាប់ការព្យាបាល ថែទាំ និង

ស្ដារនីតិសម្បទាសម្រាប់អ្នក ញៀនគ្រឿងញៀនក្នុងមជ្ឈមណ្ឌល បណ្ដោះអាសន្នរបស់រដ្ឋការណែនាំឱ្យ បន្ដយកចិត្ដទុកដាក់ ក្នុងការផ្គត់ផ្គង់ ឱសថ

និងសេវាសុខភាពចាំបាច់ផ្សេងៗ ដល់មណ្ឌលបណ្ដោះអាសន្នការណែនាំ ឱ្យបន្ដយកចិត្ដទុកដាក់ធ្វើការពង្រីកកម្ម វិធីព្យាបាលដោយឱសថមេតាដូន

សម្រាប់អ្នកញៀនប្រភេទអាភៀន និង ពង្រីកកម្មវិធីព្យាបាល ដោយផ្អែកលើ សហគមន៍តាមប្រព័ន្ធសុខាភិបាលសម្រាប់ អ្នកប្រើប្រាស់

សំយោគប្រភេទ អេ ធី អេស នៅក្នុងរាជធានី-ខេត្ដ និងការណែនាំឱ្យ ក្រសួងសុខាភិបាលបង្កើននូវអង្គភាព ជាក់លាក់សម្រាប់ទទួលរាប់រងក្នុងការ

ព្យាបាលថែទាំអ្នកញៀនគ្រឿងញៀន ដើម្បីឈានទៅអនុវត្ដឱ្យបានពេញលេញ  និងមានប្រសិទ្ធភាពចំពោះការព្យាបាល ជនរងគ្រោះ ដោយសារ

គ្រឿងញៀន ស្របតាមស្មារតីច្បាប់ស្ដីពីការត្រួត ពិនិត្យគ្រឿងញៀន។

 

ប៉ុន្ដែទោះបីជាយ៉ាងណា លោក បានកត់សម្គាល់ឃើញថា ការខិតខំ ប្រឹងប្រែងរបស់អាជ្ញាធរនៅមិនទាន់ ទទួលបានលទ្ធផលល្អប្រសើរគួរជាទី

ពេញចិត្ដនៅឡើយ ដូចជាមណ្ឌល បណ្ដោះអាសន្នមួយចំនួននៅមិនទាន់ បានទទួលការផ្ដល់សេវាសុខភាពចាំ បាច់ដល់ជនរងគ្រោះបាន

សមស្រប មិនមានយន្ដការគាំទ្រកម្មវិធីព្យាបាល ដោយផ្អែកលើសហគមន៍នៅក្នុងមន្ទីរ ពេទ្យបង្អែក និងមណ្ឌលសុខភាពនានា ក្នុងរាជធានី-ខេត្ដ

គោលដៅកម្មវិធី ព្យាបាលជំនួសដោយឱសថមេតាដូន មិន ទាន់ត្រូវបានពង្រីកការព្យាបាល ថែទាំ សុខភាពអ្នកជាប់ឃុំឃាំងក្នុងពន្ធនាគារ

ដែលញៀនគ្រឿងញៀន នៅមិនទាន់ បានដំណើរការ ។ ជាមួយនេះ ការ រៀបចំយន្ដការក្នុងការធ្វើសមាហរណ កម្មអ្នកជាសះស្បើយទៅក្នុង

សហគមន៍ ដើម្បីផ្ដល់ការថែទាំបន្ដ និងគាំទ្រលំ នឹងជីវិតដល់ពួកគេ កុំឱ្យវិលមករក គ្រឿងញៀនវិញនៅមិនទាន់មាននៅឡើយ។ ការយឺតយ៉ាវ

ទាំងនេះ អាច ជះឥទ្ធិពលតិច ឬច្រើនដល់ដំណើរ ការអនុវត្ដគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល៕  

អត្ថបទដកស្រង់ចេញពីគេហទំព័រកាសែតរស្មីកម្ពុជា

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់