ពិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​យុទ្ធសាស្ត្រ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ជួញដូរ​មនុស្ស

កំពង់ស្ពឺ ២៥ មីនា ២០១៤៖  ក្រុមការងារកម្ពុជាប្រឆាំងការជួញដូរមនុស្សនៅមហាអនុតំបន់ មេគង្គ(ខមមីត) សហការជាមួយ អង្គការ UNIAP និងមូលនិធិសូម៉ាលីម៉ម កាលពីថ្ងៃទី ១៧-២១ ខែមីនា ឆ្នាំ២០១៤ បានរៀបចំវគ្គបណ្ដុះបណ្ដាល…

 

កំពង់ស្ពឺ ២៥ មីនា ២០១៤៖  ក្រុមការងារកម្ពុជាប្រឆាំងការជួញដូរមនុស្សនៅមហាអនុតំបន់មេគង្គ(ខមមីត) សហការជាមួយអង្គការ UNIAP និង

មូលនិធិសូម៉ាលីម៉ម  កាលពីថ្ងៃទី ១៧-២១ ខែមីនា ឆ្នាំ២០១៤ បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរ

មនុស្សនៅសណ្ឋាគារហូលីដេ។

 

វគ្គបណ្ដុះបណ្ដាលនេះប្រារព្ធឡើងក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាននៃ

គណៈកម្មាធិការជាតិដឹកនាំការបង្ក្រាប ការជួញដូរ ការធ្វើអាជីវកម្ម ពលកម្មលើមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទលើស្ត្រី និងកុមារ ដោយមានការ

ចូលរួមពីអភិបាលរងខេត្ត អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងក្រុង ស្រុកទាំង៨  អង្គការ UNIAP មូលនិធិសូម៉ាលីម៉ម មន្ទីរជុំវិញខេត្ត

អាជ្ញាធរមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធមានចំនួនសរុប ៥៦នាក់(ស្ត្រី២៤នាក់)។

 

ឧត្ដមសេនីយ៍ គឹម ភាព អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សក្រសួងមហាផ្ទៃ និងតំណាងក្រុមការងាររៀបចំវគ្គបានអានរបាយការណ៍

បូកសរុបលទ្ធផលវគ្គ និងបង្ហាញពីលទ្ធផលនៃការវាយតម្លៃមុន និងក្រោយវគ្គបណ្ដុះបណ្ដាលថា ក្នុងចំណោមសិក្ខាកាមចំនួន៥៦នាក់ សិក្ខាកាម

ដែលទទួលបានពិន្ទុល្អមានចំនួន១១នាក់ ពិន្ទុល្អបង្គួរមានចំនួន១៧នាក់ និងពិន្ទុមធ្យមចំនួន២៦នាក់។

 

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ការយកចិត្តទុកដាក់របស់សិក្ខាកាម គឺស្របទៅនឹងការប្ដេជ្ញាចិត្ត

របស់រដ្ឋាភិបាលដែលចាត់ទុកការជួញដូរមនុស្សជាអស្ថិរភាពរបស់សង្គមកម្ពុជា ដែលកម្ពុជាបានអនុម័តច្បាប់ប្រឆាំងការជួញដូរមនុស្សក្នុងឆ្នាំ២០០៨។

 

លោកជំទាវ ជូ ប៊ុនអេង បានមានប្រសាសន៍បន្តទៀតថា ប្រសិនបើរដ្ឋាភិបាលមិនយកចិត្តទុកដាក់ក្នុងការប្រឆាំងអំពើជួញដូរមនុស្សនោះទេ ប្រហែល

ជាកម្ពុជាមិនចំណាយពេលបង្កើតច្បាប់ ចំណាយកម្លាំងកាយចិត្ត និងថវិកា និងចុះកិច្ចព្រមព្រៀងទទួលយកច្បាប់អន្តរជាតិឡើយ។ ចំពោះការ

ជួញដូរមនុស្សមិនមែនមានតែនៅកម្ពុជានោះទេ តែវាជាបញ្ហារបស់អន្តរជាតិដែលតម្រូវមានការយកចិត្តទុកដាក់ទាំងអស់គ្នា។

 

លោកជំទាវ ជូ ប៊ុនអេង បានមានប្រសាសន៍ផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវយកចំណេះដឹងដែលទទួលបានពីវគ្គបណ្ដុះបណ្ដាលទៅផ្សព្វផ្សាយ

បន្តដល់អង្គភាព សហគមន៍ និងអ្នកពាក់ព័ន្ធ សំដៅកាត់បន្ថយការជួញដូរកម្លាំងពលកម្ម និងការជួញដូរផ្លូវភេទលើស្ត្រី និងកុមារ៕

អត្ថបទដកស្រង់ចេញពីគេហទំព័ររដ្ឋបាលខេត្តកំពង់ស្ពឺ

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់