សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​របស់​ក្រុមប្រឹក្សា​ខេត្ត​កណ្ដាល​អាណត្តិ​ទី១ លទ្ធផល​អនុវត្ត​ការងារ​ឆ្នាំ២០១៣ និង​ទិសដៅ​ឆ្នាំ២០១៤

កណ្ដាល ២៤ មីនា ២០១៤៖ រដ្ឋបាលខេត្តកណ្ដាល មានបញ្ហាប្រឈមនានាជាច្រើនដែលត្រូវ ដោះស្រាយរួមមាន ការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ អនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ការកសាងសមត្ថភាព ការអភិវឌ្ឍន៍ស្ថាប័ន ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត… 

កណ្ដាល ២៤ មីនា ២០១៤៖ រដ្ឋបាលខេត្តកណ្ដាល មានបញ្ហាប្រឈម

នានាជាច្រើនដែលត្រូវដោះស្រាយរួមមាន ការថែរក្សាសន្តិសុខ

សណ្ដាប់ធ្នាប់សាធារណៈ អនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព

ការកសាងសមត្ថភាព ការអភិវឌ្ឍន៍ស្ថាប័ន ការកសាងហេដ្ឋារចនាសម្ព័ន្ធ

រូបវន្តទាំងសេដ្ឋកិច្ច សង្គមកិច្ច ការផ្ដល់សេវាសាធារណៈ

ការអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋានព្រមទាំងការដោះស្រាយបាតុភាព

អសកម្មនានា។ 

 

នេះជាប្រសាសន៍របស់ ឯកឧត្ដម ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សា

ខេត្តកណ្ដាល ដែលបានលើកឡើងក្នុងសន្និបាតបូកសរុបលទ្ធផល

ការងាររបស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី១ឆ្នាំ (២០០៩-២០១៤) និងលទ្ធផលអនុវត្តការងារឆ្នាំ២០១៣ និងទិសដៅឆ្នាំ២០១៤ របស់រដ្ឋបាលខេត្តដែលបាន

ប្រព្រឹត្តទៅថ្ងៃទី១២ -១៣ ខែមីនា ឆ្នាំ២០១៤ នៅសាលាខេត្តកណ្ដាល។

 

សមាជិក សមាជិកានៃអង្គសន្និបាត បានពិភាក្សាដោយផ្ដោតលើប្រធានបទសំខាន់ៗចំនួនប្រាំមួយរួមមាន៖ ការកែសម្រួលលើរបាយការណ៍

របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី១ (ឆ្នាំ ២០០៩-២០១៤) ការផ្ដល់សេវាសាធារណៈការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពការផ្សព្វផ្សាយ

ពិគ្រោះយោបល់ដើម្បីពង្រឹងគណនេយ្យភាព និងគោលការណ៍លទ្ធិប្រជាធិបតេយ្យ បទល្មើសនេសាទ និងការកាប់ទន្ទ្រានព្រៃលិចទឹកព្រមទាំង

ការគ្រប់គ្រងធនធានមនុស្ស និងការអភិវឌ្ឍន៍សមត្ថភាព រចនាសម្ព័ន្ធគ្រប់គ្រងថ្នាក់ក្រោមជាតិ។

 

បន្ទាប់ពីបានស្ដាប់របាយការណ៍បូកសរុបលទ្ធផលសន្និបាតរួមមាន ឯកឧត្ដម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមាន

ប្រសាសន៍ថា សមិទ្ធផលដែលក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ទូទាំងខេត្តសម្រេចបានក្នុងអាណត្តិទី១ នេះបានពង្រឹងសន្តិភាព ស្ថិរភាពជាតិ សន្តិសុខ

សណ្ដាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចកាត់បន្ថយភាពក្រីក្រ ទប់ស្កាត់អតិផរណា និងខិតខំប្រមូលចំណូលត្បិតត្បៀត ការចំណាយ

ដោយខិតខំប្រើប្រាស់អោយចំគោលដៅជាអាទិភាព និងជំរុញផលិតកម្មគ្រប់វិស័យ។ 

 

ឯកឧត្ដម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍បន្តទៀតថា

ដោយឡែកឆ្នាំ២០១៤នេះ គឺជាឆ្នាំទី១នៃការចាប់ផ្ដើមអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ

ចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរ មន្ទីរ អង្គភាព ជំនាញ

និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់អនុវត្តការងារស្របតាម

ផែនការសកម្មភាព និងទិសដៅការងារដែលបានពិភាក្សា និងឯកភាពគ្នា

នៅក្នុងអង្គសន្និបាតនេះ។ 

 

ឯកឧត្ដមបានមានប្រសាសន៍បន្តទៀតថាដើម្បីអនុវត្តសម្រេចបាននូវទិសដៅភារកិច្ចលើគ្រប់

វិស័យទូទាំងខេត្តគឺថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ត្រូវពង្រឹងស្មារតីសាមគ្គីភាពឯកភាពឲ្យបានល្អ

លើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់គោរពគោលការណ៍

នានារបស់រដ្ឋនិងពង្រឹងរបៀបរបបធ្វើការបំពេញតួនាទីរបស់ខ្លួនឲ្យមានប្រសិទ្ធភាព៕

ដកស្រង់ចេញពីគេហទំព័ររដ្ឋបាលខេត្តកណ្ដាល

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់