កិច្ច​ប្រជុំ​សាមញ្ញ​ក្រុម​ប្រឹក្សា​ខេត្ត​កណ្ដាល​លើកទី​ ៥៧ ​អណត្តិទី​ ១

កណ្តាល ៥ កុម្ភៈ ២០១៤៖ ក្រុមប្រឹក្សាខេត្តកណ្ដាល បានបើកកិច្ចប្រជុំសាមញ្ញលើកទី ៥៧ អាណត្តិទី ១ ដើម្បីពិភាក្សាអនុម័តសេចក្ដី ព្រាងកំណត់ហេតុកិច្ចប្រជុំកម្មវិធីវិនិយោគ ៣ ឆ្នាំរំកិល…

កណ្តាល ៥ កុម្ភៈ ២០១៤៖ ក្រុមប្រឹក្សាខេត្តកណ្ដាល បានបើកកិច្ចប្រជុំសាមញ្ញលើកទី ៥៧ អាណត្តិទី ១ ដើម្បីពិភាក្សាអនុម័តសេចក្ដី ព្រាងកំណត់ហេតុកិច្ចប្រជុំកម្មវិធីវិនិយោគ ៣ ឆ្នាំរំកិល (២០១៤-២០១៦ ) កាលពីព្រឹកថ្ងៃទី ០៣ ខែ កុម្ភៈ ឆ្នាំ ២០១៤ ។

 

កិច្ចប្រជុំ បានពិភាក្សា និងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំលើកទី ៥៦ របស់ក្រុមប្រឹក្សាខេត្ត សេចក្ដីព្រាងរបាយការណ៍ ប្រចាំឆ្នាំ២០១៣ របាយការណ៍ប្រចាំខែមករា ឆ្នាំ២០១៤ ស្ដីពីការអនុម័តការងាររបស់រដ្ឋបាលខេត្ត និងបានអនុម័តសេចក្ដីព្រាង របាយការណ៍វេទិកាពិគ្រោះយោបល់របស់រដ្ឋបាលខេត្ត ព្រមទាំងបានអនុម័តលើសេចក្ដីព្រាងសេចក្ដីសម្រេច ស្ដីពីការបែងចែក ភារៈកិច្ចដល់សមាជិកក្រុមប្រឹក្សាខេត្តផងដែរ។

 

ឯកឧត្តម ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និង ឯកឧត្តម ផៃ ប៊ុនឈឿន  អភិបាលនៃគណៈអភិបាលខេត្តបានបញ្ចាក់ថា រដ្ឋបាលខេត្តសម្រេចបានការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ នៅតាមបណ្ដា ក្រុង ស្រុក កន្លងមកសរុបចំនួន១១។ ការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់សាធារណៈនេះធ្វើឡើងដើម្បី ទទួលអនុសាសន៍ សំណូមពររបស់ប្រជាពលរដ្ឋដើម្បីធ្វើការពិភាក្សា និង ឆ្លើយតបពាក់ព័ន្ធនឹងដំណើរការគ្រប់គ្រង និងការអភិវឌ្ឍក្នុងមូលដ្ឋាន ដើម្បីទទួលបានលទ្ធផលល្អប្រសើរ ។ 

 

ឯកឧត្តម ក៏បានសំណូមពរឲ្យ មន្ទីរ អង្គភាពពាក់ព័ន្ធជំនាញជុំវិញខេត្ត ត្រូវផ្ដល់កិច្ចសហការឲ្យពេញ លេញជាមួយក្រុមប្រឹក្សាខេត្តដើម្បីអនុម័តសេចក្ដីសម្រេច ស្ដីពីការបែងចែកភារៈកិច្ចដល់សមាជិកក្រុមប្រឹក្សាខេត្តឲ្យមានប្រសិទ្ធភាព៕

រូបថតដោយ៖ ឧត្តម  អត្ថបទដោយ៖ អែម រ៉ាវី

ដកស្រង់ចេញពីគេហទំព័រខេត្តកណ្តាល

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់