សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​២០១៣ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៤ របស់​ក្រសួង​អភិវឌ្ឍន៍​ជនបទ​​នៅ​ខេត្ត​កោះកុង

កោះកុង ២៧ មីនា ២០១៤៖ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៤ បានរៀបចំកម្មវិធីផ្សព្វផ្សាយសន្និបាតបូកសរុបការងារឆ្នាំ២០១៣ និងទិសដៅការងារ ឆ្នាំ២០១៤ នៅសណ្ឋាគារកោះកុងស៊ីធី។

កោះកុង ២៧ មីនា ២០១៤៖ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៤ បានរៀបចំកម្មវិធីផ្សព្វផ្សាយសន្និបាតបូកសរុប

ការងារឆ្នាំ២០១៣ និងទិសដៅការងារឆ្នាំ២០១៤ នៅសណ្ឋាគារកោះកុងស៊ីធី។

 

សន្និបាតនេះប្រារព្ធឡើងក្រោមអធិបតីភាពឯកឧត្ដម សុខ ម៉េង អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមជា សុផារ៉ា

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្ដមអ៊ុន ឆាលី អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង ឯកឧត្ដមងីក ថៃវិសាន្ត សមាជិកក្រុមប្រឹក្សាខេត្ត

កោះកុង និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អាជ្ញាធរខេត្ត អង្គការជាតិ អន្តរជាតិ មន្ត្រីរាជការមានចំនួនសរុប ៦០នាក់។

 

របៀបវារៈបទបង្ហាញក្នុងសន្និបាតរួមមាន៖ ១). ការលើកកម្ពស់សេដ្ឋកិច្ចជនបបទតាមរយៈការផ្ដល់ឥណទានខ្នាតតូច ២). ការលើកកម្ពស់កម្រិត

ជីវភាពសហគមន៍តាមរយៈការកសាងសមត្ថភាព និងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ៣). វឌ្ឍនភាពនៃការរៀបចំបង្កើត និងការអភិវឌ្ឍន៍ភូមិ នៅ

តាមបណ្ដោយព្រំដែនកម្ពុជា ថៃ ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងឧត្តរមានជ័យ ៤). វឌ្ឍនភាពនៃការអនុវត្តសូចនាករគោលដៅអភិវឌ្ឍន៍

សហស្សវត្សរ៍ និងចក្ខុវិស័យ លើការផ្គត់ផ្គង់ទឹក និងលើកកម្ពស់អនាម័យជនបទ និង ៥). ការគ្រប់គ្រង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធផ្លូវជនបទ។

 

ក្នុងសន្ទរកថាស្វាគមន៍បើកសន្និបាតឯកឧត្ដមសុខ ម៉េង អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទបានសំដែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់

ចំពោះការខិតខំបំពេញតួនាទី ភារកិច្ចរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុងកន្លងមក និងបានលើកឡើងពីសារៈ

សំខាន់នៃប្រធានបទបទបង្ហាញទាំងប្រាំ ដែលជាកម្មវិធីយុទ្ធសាស្ត្រអាទិភាពរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីធ្វើឲ្យការងារអភិវឌ្ឍន៍ជនបទ

និងការកាត់បន្ថយភាពក្រីក្រសម្រេចបានជោគជ័យសម្រាប់ឆ្នាំ២០១៤។

 

ឯកឧត្ដម សុខ ម៉េង មានប្រសាសន៍បន្តទៀតថា រាជរដ្ឋាភិបាលបានចាត់ទុកកាអភិវឌ្ឍន៍ជនបទជាបញ្ហាពហុវិស័យ និងជាវិស័យអាទិភាពសំខាន់មួយ

នៅក្នុងចំណោមវិស័យដទៃទៀត ដូច្នេះយើងចាំបាច់ត្រូវយកចិត្តទុកដាក់ និងត្រូវចូលរួមធ្វើកិច្ចសហប្រតិបត្តិការដោយសកម្មជាមួយក្រសួង និង

ស្ថាប័នពាក់ព័ន្ធនានា។

 

នៅក្នុងឱកាសនោះដែរលោក សៅ សុគន្ធវារី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុងបានអានរបាយការណ៍បូកសរុបការងារប្រចាំឆ្នាំ២០១៣

និងទិសដៅការងារឆ្នាំ២០១៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង ហើយបន្ទាប់មក លោក នួន ដាញ៉ិល អគ្គនាយករងនៃអគ្គនាយកដ្ឋាន

បច្ចេកទេសបានអាននូវរបាយការណ៍បូកសរុបលទ្ធផលនៃសន្និបាត កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ ២០១៤ នៅសាលចតុមុខ របស់ក្រសួង

អភិវឌ្ឍន៍ជនបទដល់អង្គសន្និបាត៕

អត្ថបទដកស្រង់ចេញពីគេហទំព័រក្រសួងអភិវឌ្ឍន៍ជនបទ

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់