កិច្ច​ប្រជុំ​ស្តី​ពី​ការ​អនុវត្ត​ការងារ​រដ្ឋបាល​ខេត្ត​ប្រចាំ​ខែ មករា​ ឆ្នាំ២០១៤​

កំពង់ស្ពឺ ៤ កុម្ភៈ ២០១៤៖ កិច្ចប្រជុំស្តីពីការងារអនុវត្តរបស់រដ្ឋបាលខេត្តប្រចាំខែ មករា ឆ្នាំ២០១៤ ត្រូវបានធ្វើឡើងនៅសាលប្រជុំសាលា ខេត្តកំពង់ស្ពឺ…

 

កំពង់ស្ពឺ ៤ កុម្ភៈ ២០១៤៖ កិច្ចប្រជុំស្តីពីការងារអនុវត្តរបស់រដ្ឋបាលខេត្តប្រចាំខែ មករា ឆ្នាំ២០១៤ ត្រូវបានធ្វើឡើងនៅសាលប្រជុំសាលា ខេត្តកំពង់ស្ពឺ។

អញ្ជើញចូលរួមក្រោមអធិបតីភាព ឯកឧត្តម អ៊ូ សំអួន អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងជាប្រធាននៃអង្គប្រជុំ និងមានអ្នកចូលរួម ក្នុងកិច្ចប្រជុំមានលោក លោកស្រីអភិបាលរងខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរជុំវិញខេត្ត និងកងកំលាំងទាំងបីផ្នែករបស់ខេត្ត។

 

លោក អ៊ិន ឃុន នាយករដ្ឋបាលខេត្តសាលាខេត្ត បានអានរបាយការណ៍ប្រចាំខែដែលរួមមាន ការងារផែនការ និងការគាំទ្រមូលដ្ឋានដោយខ្វះមន្ត្រីធ្វើការងារ ត្រូវបានខេត្តដោះស្រាយហើយ របាយការណ៏របស់ឃុំ សង្កាត់ពុំទាន់បានល្អនៅឡើយ និងត្រូវចុះតាមដានត្រួតពិនិត្យបន្ត។ ការអនុវត្តគម្រោងឆ្នាំ២០១៣ គម្រោងខ្លះមានទីតាំងលំបាក គឺរងចាំទឹករីង និងដីស្ងួត។ ការរៀបចំសៀវភៅកម្មវិធីវិនិយោគឃុំ សង្កាត់ និងក្រុង ស្រុកមានការយឺតយ៉ាវ ដោយមានបន្ថែមទៅដល់ឃុំសង្កាត់និងក្រុង ស្រុកហើយ មន្ត្រីគាំទ្រកំពុងរៀបចំដោះដូរ ជំរុញអោយបានឆាប់រហ័សជាងនេះ។

 

ចំណែកការគ្រប់គ្រងធនធានមនុស្ស ការងារអន្តរវិស័យ ការងារហិរញ្ញវត្ថុ ការងារលទ្ធកម្ម មន្ទីរអង្គភាពជំនាញបានលើកឡើងពីបញ្ហាប្រឈមសំខាន់ៗ និងសំណើដោះស្រាយក្នុងនោះមានមន្ទីរកសិកម្ម មន្ទីរការងារ មន្ទីរទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ព្រមទាំងសាលាដំបូងខេត្តផងដែរ។

 

ឯកឧត្តម អ៊ូ សំអួន អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺមានប្រសាសន៏ថា ក្នុងនាមអភិបាលខេត្ត និងរដ្ឋបាលខេត្ត ឯកឧត្តមបានលើកទិសដៅការងារសំខាន់ៗសំរាប់ការអនុវត្តបន្តរួមមាន មន្ទីរកសិកម្ម ត្រូវចុះអប់រំ ផ្សព្វផ្សាយ និងជំរុញការងារបង្ករបង្កើនផលស្រូវ និងដំណាំរដូវប្រាំង បន្តចុះតាមដានពីស្ថានភាពជម្ងឺសត្វ និងធ្វើការព្យាបាលជាប្រចាំ និងបន្តត្រួតពិនិត្យ អនាម័យសត្វ និងសាច់នៅសត្វឃាតដ្ឋាន នៅតាមទីផ្សារជាប្រចាំចុះពិនិត្យ តាមដានជាប្រចាំនៅតាមមូលដ្ឋាន ការធ្វើអាជីវកម្ម សំភារៈកសិកម្ម និងមានវិធានការផ្លូវច្បាប់ ចំពោះជនប្រព្រឹត្តបទល្មើស។

 

ចំពោះមន្ទីរធនធានទឹក ត្រូវបន្តសហការជាមួយគម្រោងឧបត្ថមស្បៀងបន្ទាន់(EFAP)ក្នុងការស្តារប្រឡាយរង នៅស្រុកបរសេដ្ឋបន្តចុះចុច(GPS)ប្រពន្ធ័ស្រោចស្រពអាងទឹកអូវែង និងបឹងវល្លិ៏ប្រេងនៅឃុំកាហែង ស្រុកសំរោងទង។ បន្តសហការជាមួយអង្គការអន្តរជាតិនានា ដែលជួយអភិវឌ្ឍន៍លើវិស័យធារាសាស្ត្រ។បន្តការចែកចាយទឹកតាមប្រឡាយមេរលាំងជ្រៃខាងជើង និងប្រឡាយមេរលាំងជ្រៃខាងត្បូង ជូនប្រជាកសិករក្នុងស្រុកសំរោងទង និងក្រុងច្បារមនដើម្បីធ្វើស្រូវរដូវប្រាំង។ ហើយស្នងការរដ្ឋាននគរបាលខេត្ត ត្រូវបង្កើនការយកចិត្តទុកដាក់ក្តាប់សភាពការណ៏បាតុកម្ម កូតកម្ម និងការបង្ករចលាចលផ្សេងៗដើម្បីមានវិធានការទប់ស្កាត់ទាន់ពេលវេលា។ ពង្រឹងវិធានការការពារសន្តិសុខសុវត្ថិភាព តាមបណ្តា គោលដៅសំខាន់ៗ ការពារក្នុងពិធីបុណ្យជាតិ អន្តរជាតិ និងគ្រប់គ្រងការចេញចូលស្នាក់នៅបំរើការងាររបស់ជនបរទេស សកម្មភាពក្រុមសង្គមស៊ីវិល សមាគមន៍ សាសនាមិនមែនព្រះពុទ្ធ។ យកចិត្តទុកដាក់ផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោគដល់គ្រប់ស្រទាប់មជ្ឈដ្ឋាន។

ជាចុងបញ្ចប់ ឯកឧត្តមបានផ្តាំផ្ញើរដល់មន្ទីរនានាត្រូវអនុវត្តឲ្យបានសម្រេច នូវស្មារតីអង្គប្រជុំនាពេលនេះ៕

ដកស្រង់ចេញពីគេហទំព័រខេត្តកំពង់ស្ពឺ

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់