អត្រា​មរណភាព​មាតា​នៅ​កម្ពុជា​ថយ​ចុះ ៣៣,៦២ ភាគរយ

ភ្នំពេញ ២៦ មីនា ២០១៤៖  បើតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួង សុខាភិបាល អត្រាមរណភាពមាតានិងទារកកម្ពុជាក្នុង ឆ្នាំ២០១៣ មាន១១៦ ករណីដែលចំនួននេះបានថយចុះ ៣៣,៦២ ភាគរយបើធៀបនឹង ឆ្នាំ២០១២។

ភ្នំពេញ ២៦ មីនា ២០១៤៖  បើតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួង សុខាភិបាល អត្រាមរណភាពមាតានិងទារកកម្ពុជាក្នុង ឆ្នាំ២០១៣

មាន ១១៦ ករណីដែលចំនួននេះបានថយចុះ ៣៣,៦២ ភាគរយបើធៀបនឹង ឆ្នាំ២០១២។

 

ក្នុងសន្និបាតប្រចាំឆ្នាំរបស់ក្រសួង សុខាភិបាល បើកកាលពីម្សិលមិញដើម្បីបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៣ និងលើកទិសដៅសម្រាប់ ឆ្នាំ

២០១៤ នេះមួយផ្នែកនៃរបាយការណ៍ស្ដីពីសុខភាពបានបង្ហាញថា អត្រាមរណភាពមាតាមាន ១១៦ ករណីត្រូវបានរាយការណ៍មកបន្ទប់តាម

ដានមរណភាពមាតានៅទីស្ដីការក្រសួង សុខាភិបាលក្នុង ឆ្នាំ២០១៣ ខណៈដែលនៅក្នុង ឆ្នាំ២០១២ មានដល់ជាង ១៥០ ករណី។

 

ក្នុងចំណោមករណីស្លាប់ទាំង ១១៦ មាន ៣០ ករណីស្លាប់នៅតាមផ្ទះ ២ ករណីស្លាប់នៅសេវាឯកជន ៦១ ករណីស្លាប់នៅសេវាសាធារណៈ ១២ ករណី

ស្លាប់ពេលបញ្ជូនរវាងមូលដ្ឋានសុខាភិបាល និង ១១ ករណីស្លាប់ពេលបញ្ជូនពីផ្ទះទៅមូលដ្ឋានសុខាភិបាល។

 

កាលៈទេសៈនៃការស្លាប់ក្នុង ឆ្នាំ២០១៣ ភាគច្រើននៅពេលសម្រាល ៤៥ ករណីក្រោយពេលសម្រាលបាន ៤២ ថ្ងៃមាន ៤៥ ករណី និងក្នុង

អំឡុងពេលមានគភ៌ ២៥ ករណី។

 

លោកស្រី ទុង រដ្ឋាវី ប្រធានមជ្ឈមណ្ឌលថែទាំសុខភាពមាតានិងទារកបានថ្លែងក្នុងអង្គសន្និបាតថា ក្នុងចំណោមការស្លាប់របស់មាតាចំនួន ១១៦ ករណី

នោះមាន ៨៩ ករណីត្រូវបានគណៈកម្មាធិការស្រាវជ្រាវមរណភាពមាតានៅតាមខេត្តចុះធ្វើការស្រាវជ្រាវដល់ទីកន្លែង និងធ្វើការប្រជុំពិនិត្យដោយចុះ

ទៅអប់រំបន្ថែមដើម្បីទប់ស្កាត់មិនឲ្យមានការស្លាប់បន្តទៀត។

 

យ៉ាងណានៅមានចំណុចលំបាកមួយចំនួនក្នុងការខ្វះខាតធនធានសម្ភារតាមគ្រឹះស្ថានសុខាភិបាលការយល់ដឹងពីមាតា និងសេវាសាធារណៈ

នៅជាចំណុចប្រឈមនៅឡើយ។

 

លោកស្រី រដ្ឋាវី បន្តថា៖ «ការសម្រាលកូនជាមួយឆ្មបជំនាញតាមគ្រឹះស្ថានសុខាភិបាល ការពិនិត្យសុខភាពទៀងទាត់បានជួយស្ត្រីជាច្រើនក្នុង

អំឡុងពពោះសម្រាល និងក្រោយការសម្រាលដោយសុវត្ថិភាព»។

 

យោងតាមរបាយការណ៍បានឲ្យដឹងទៀតថា ក្នុង ឆ្នាំ២០១៣ ស្ត្រីមានគភ៌ដែលបានសម្រាលកូនដោយបុគ្គលិកសុខាភិបាលនៅតាមមណ្ឌលសុខភាព

មន្ទីរពេទ្យបង្អែក លំនៅឋានរួមទាំងគ្លីនិកឯកជន ដែលមានច្បាប់បានចំនួន ៣២២ ០២៧ នាក់ស្មើនឹង ៨៤ ភាគរយដោយការសម្រាលកូននៅតាម

មូលដ្ឋានសុខាភិបាលកើនឡើងចំនួន ៨០ ភាគរយហើយមានស្ត្រីចំនួន ៣៦០ ៤០៦ នាក់បានមកពិនិត្យថែទាំគភ៌។ ក្នុងនោះស្ត្រីមានគភ៌បាន

សម្រាលដោយវិធីវះកាត់មានចំនួន ១២ ៦៤០ នាក់ស្មើនឹង ៣,៣ ភាគរយ។

 

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង សុខាភិបាល ថ្លែងថា រដ្ឋាភិបាលពង្រីកសេវាសុខភាពតាមខេត្តក្នុងនោះបានបង្កើតមន្ទីរពេទ្យស្រឡាញ់ទារកចំនួន ២៥ និងសហគមន៍ស្រឡាញ់ទារក ៧៦១ ភូមិ កំពុងដំណើរការ។

 

លោកថ្លែងថា៖ «អត្រាការស្លាប់មាតាថយចុះ យើងរំពឹងថា ប្រទេសកម្ពុជា អាចនឹងសម្រេចគោលដៅអភិវឌ្ឍន៍សហស្សវត្សលើការកាត់បន្ថយ

អត្រាមរណភាពមាតានៅ ឆ្នាំ២០១៥»៕

អត្ថដកស្រង់ចេញពីគេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់