ជំនួប​ពិភាក្សា​រវាង​ឯកឧត្ដម​អភិបាល​ខេត្ត​កំពត និង​ប្រតិភូ​ការិយាល័យ​​សហប្រតិបត្តិការ​យោធា​ប៉ាស៊ីហ្វិក​របស់​ស្ថានទូត​សហរដ្ឋអាមេរិក ​

កំពត ៣១ មីនា ២០១៤៖ កាលពីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៤ ឯកឧត្ដម ខូយ ឃុនហ៊ួរ  អភិបាលនៃគណៈអភិបាល ខេត្តកំពត បានទទួលស្វាគមន៍ និងជួបពិភាក្សាជាមួយប្រតិភូ ការិយាល័យសហប្រតិបត្តិការយោធាប៉ាស៊ីហ្វិករបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា…  

កំពត ៣១ មីនា ២០១៤៖ កាលពីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៤ ឯកឧត្ដម ខូយ ឃុនហ៊ួរ  អភិបាលនៃគណៈអភិបាល ខេត្តកំពត បានទទួល

ស្វាគមន៍ និងជួបពិភាក្សាជាមួយប្រតិភូការិយាល័យសហប្រតិបត្តិការយោធាប៉ាស៊ីហ្វិករបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជាដឹកនាំដោយ

ឯកឧត្ដម ឧត្ដមនាវីត្រី ប្រាយអ៊ែន ស៊ីពមែន (Brian Shipman)។  

 

កំឡុងពេលជួបពិភាក្សារយៈពេល១ម៉ោង នៅសាលប្រជុំសាលាខេត្តកំពត ឯកឧត្ដម អភិបាលខេត្ត បានបង្ហាញនូវឆន្ទៈក្នុងការសហការជាមួយ

ការិយាល័យសហប្រតិបត្តិការយោធារបស់ស្ថានទូតសហរដ្ឋអាមេរិក ដែលបានជួយឧបត្ថម្ភដល់ការសាងសង់អគារសម្ភពនៅមណ្ឌលសុខភាព

ត្រពាំងរពៅ និងមានប្រសាសន៍គាំទ្រលទ្ធផលនៃការចុះអង្កេតកន្លងមកទទួលបានលទ្ធផលល្អដោយខេត្តក៏ធ្លាប់ស្វែងរកដៃគូ និងសប្បុរសជនជួយបាន

ខ្លះៗមួយរយៈកន្លងមក ហើយអ្វីដែលឯកឧត្ដមចង់បាន គឺកន្លែងស្នាក់នៅ និងសម្រាលកូននេះតែម្ដង។ ការផ្ដល់នូវអគារនេះនឹងចូលរួមក្នុងការ

កាត់បន្ថយភាពក្រីក្រ និងអត្រាមរណៈរបស់កុមារជាពិសេសគ្រួសារក្រីក្រដែលមិនមានលទ្ធភាពទៅសម្រាកនៅគ្លីនិកឯកជន ហើយស្របតាមយុទ្ធសាស្ត្រ

របស់រាជរដ្ឋាភិបាលដែលកំពុងរៀបចំឱ្យមានមណ្ឌលសុខភាពនៅគ្រប់ឃុំ។ ឯកឧត្ដមអភិបាលខេត្តក៏បានស្នើសុំឯកឧត្ដម ឧត្ដមនាវីត្រី ជួយផ្ដល់នូវ

សម្ភារៈ និងបរិក្ខារមួយចំនួនសម្រាប់បំពាក់ក្នុងអគារសម្ភពនេះផងដែរ។

 

ឆ្លើយតបនឹងការស្វាគមន៍របស់ឯកឧត្ដម អភិបាលខេត្ត ឯកឧត្ដម ឧត្ដមនាវីត្រី បានកោតសរសើរដល់ឆន្ទៈ ក្នុងការសហការនេះ ហើយឯកឧត្ដម

ក៏យល់ស្របដែរថាគម្រោងសាងសង់នេះនឹងជួយដល់ប្រជាពលរដ្ឋក្រីក្រនៅមូលដ្ឋាន។

 

ឯកឧត្ដម បានបន្ថែមថា ឆ្លងតាមបទពិសោធន៍ក្នុងកិច្ចសហការនេះ ឯកឧត្ដម ព្រមទាំងក្រុមការងារនឹងពិនិត្យមើលលទ្ធភាពថាតើធ្វើបែបណាឱ្យកាន់តែប្រសើរទៅថ្ងៃអនាគត។ 

នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០១៤ នឹងមានរៀបចំពិធីបញ្ចុះបឋមសិលាមុននិងចាប់ផ្ដើមធ្វើការសាងសង់ហើយបន្ទាប់មកនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៤

ឯកឧត្ដមអភិបាលខេត្ត នឹងអញ្ចើញចូលរួមជាគណៈអធិបតីក្នុងពិធីកាត់ខ្សែបូដាក់ឱ្យប្រើប្រាស់អគារសម្ភពនេះ៕ 

អត្ថបទដកស្រង់ចេញពីគេហទំព័ររដ្ឋបាលខេត្តកំពត

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់