ប្រជុំ​រៀបចំ​វេទិកា​សាធារណៈ ក្រុម​ការងារ​ថ្នាក់​ជាតិ ខេត្ត ស្រុក ចុះ​ជួយ​មូលដ្ឋាន​ឃុំ​

កំពង់ធំ ២៥ មីនា ២០១៤៖ នៅសាលាស្រុកស្ទោងបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ សេចក្ដីសម្រេចស្ដីពីការកំណត់ភារកិច្ចជូនថ្នាក់ដឹកនាំស្រុក និងក្រុមការងារចុះជួយមូលដ្ឋាន ដើម្បីត្រួតពិនិត្យសកម្មភាពការងាររបស់មន្ត្រីរាជការ កងកម្លាំងក្នុងការលុបបំបាត់…

 កំពង់ធំ ២៥ មីនា ២០១៤៖ នៅសាលាស្រុកស្ទោងបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចស្ដីពីការកំណត់ភារកិច្ចជូនថ្នាក់ដឹកនាំស្រុក និង

ក្រុមការងារចុះជួយមូលដ្ឋានដើម្បីត្រួតពិនិត្យសកម្មភាពការងាររបស់មន្ត្រីរាជការ កងកម្លាំងក្នុងការលុបបំបាត់ និងកែសម្រួលបញ្ហាមួយចំនួន

នៅក្នុងស្រុកស្ទោង ដើម្បីអនុវត្តយុទ្ធសាស្ត្រដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលដោយមានការចូលរួមពីឯកឧត្ដមឡុង ផល អនុរដ្ឋលេខា

ក្រសួងមហាផ្ទៃ ឯកឧត្ដមគង់ វិមាន អភិបាលរងខេត្តកំពង់ធំ ព្រមទាំងមន្ត្រីរាជការ កងកម្លាំងចូលរួមជាច្រើននាក់។

 

បន្ទាប់ពីលោក ព្រឹម រដ្ឋា អភិបាលស្រុកស្ទោង បានអានសេចក្ដីសម្រេចរបស់ក្រសួងមហាផ្ទៃ ដើម្បីបែងចែកភារកិច្ចជូនក្រុមការងារចុះជួយតាមស្រុក

និងឃុំរួចមក ឯកឧត្ដម គង់ វិមាន អភិបាលរងខេត្តកំពង់ធំ បានលើកឡើងពីសកម្មភាពរបស់រដ្ឋបាលស្រុកកន្លងមកដែលធ្វើឲ្យប៉ះពាល់ដល់

សតិអារម្មណ៍របស់ប្រជាពលរដ្ឋ ដូចជាការយកភាស៊ីផ្សារមិនបានអនុវត្តតាមសៀវភៅបន្ទុក សេវាកម្មរដ្ឋបាលស្រុកមានការយឺតយ៉ាវ បង្កឲ្យមាន

ភាពថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ សកម្មភាពមិនច្បាស់លាស់របស់កងកម្លាំងតែងតែមានការដាក់កុងត្រូលជជុះនៅតាមផ្លូវ កាក់រទេះដឹកឈើ រទេះ

ដឹកធ្យូង ជំរិតទារលុយខណៈពេលដែលបងប្អូនដឹកឈើបន្តិចបន្តួច សម្រាប់មកសាងសង់ផ្ទះ។

 

ឯកឧត្ដម គង់ វិមាន អភិបាលរងខេត្តកំពង់ធំបានលើកឡើងបន្តទៀតថា ចំណែកផ្នែកទន្លេសាប ក៏មានមន្ត្រីជលផលបានដាក់ខែដាក់ថ្ងៃ ស៊ីសំណូក

សូកប៉ាន់នាំគ្នាបង្កបទល្មើសនេសាទ យ៉ាងអនាធិបតេយ្យដែរ។

 

ឯកឧត្ដមគង់ វិមាន បានដាស់តឿនដល់លោកស្រុន ផេង នាយសង្កាត់រដ្ឋបាលព្រៃឈើ ស្ទោង ឲ្យមានការពិចារណាចំពោះបងប្អូន ប្រជាពលរដ្ឋ

ដែលមានការខ្វះខាតក្នុងការសាងសង់ជម្រកសម្រាប់ស្នាក់នៅ អ្វីគួរតែមានការអប់រំ អ្វីគួរអនុវត្តតាមផ្លូវច្បាប់។ លោកបានសំណូមពរឲ្យ

មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ត្រីបរិស្ថាន សូមឲ្យនាំគ្នាងូតទឹកលាងដៃ លាងខ្លួនឲ្យស្អាត កុំឲ្យមានការពាក់ព័ន្ធទៅនឹងបទល្មើសដើម្បី

រួមគ្នាធ្វើការដោយចិត្តបរិសុទ្ធទាំងអស់គ្នា។

 

ឯកឧត្ដម ឡុង ផល អនុរដ្ឋលេខាក្រសួងមហាផ្ទៃ បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំស្រុក ឃុំ ឲ្យអនុវត្តតាមសេចក្ដីសម្រេចលេខ២៤ សសរ ចុះថ្ងៃទី២៧

ខែ មករា ឆ្នាំ២០១៤ សម្រាប់ក្រុមការងារមូលដ្ឋានស្រុកស្ទោងឲ្យទទួលបានជោគជ័យ និងទាមទារឲ្យមានការកែសម្រួលបញ្ហាដែលខ្វះចន្លោះ

ស្រាវជ្រាវស្វែងយល់បន្ថែមពីបញ្ហាប្រឈមនៅក្នុងស្រុក ឃុំតាមរយៈវេទិកាសាធារណៈ ពីប្រជាពលរដ្ឋដោយផ្ទាល់។ គ្រប់ឃុំនីមួយៗ ត្រូវក្ដាប់ឲ្យបាន

នូវគោលបំណង និងបញ្ហា និងតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋហើយអាជ្ញាធរស្រុកត្រូវរកដំណោះស្រាយនូវបញ្ហាផ្សេងៗជូនឲ្យបានទាន់ពេលវេលា៕

អត្ថបទដកស្រង់ចេញពីគេហទំព័រដំណឹង

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់