សាលាក្រុងចុះ MOU ជាមួយក្រុមហ៊ុនពីរ ដើម្បីជំរុញនិងបង្កើនសេវាប្រមូលសម្រាម ដោយសាកល្បងដំបូងក្នុងខណ្ឌដូនពេញ

ភ្នំពេញ ៣ មេសា ២០១៤៖ នៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៣ មេសា ២០១៤ មានរៀបចំពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា (MOU) ជាមួយក្រុមហ៊ុនស៊ិនទ្រី និង ក្រុមហ៊ុន Asia Connection…

ភ្នំពេញ ៣ មេសា ២០១៤៖ នៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៣ មេសា ២០១៤ មានរៀបចំពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា (MOU) ជាមួយក្រុមហ៊ុនស៊ិនទ្រី និង ក្រុមហ៊ុន Asia Connection ក្នុងគោលបំណងដើម្បីជំរុញ និងបង្កើនសេវាប្រមូលសម្រាម ។

 

ពិធីចុះហត្ថលេខានេះ ប្រព្រឹត្តធ្វើក្រោមអធិបតីភាព លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និង មានការចូលរួមពីតំណាងមកពីក្រុមហ៊ុនទំាងពីរ ព្រមទំាងមន្រ្តីរាជការក្រោមឱវាទសាលាក្រុងជាច្រើនរូបទៀត ។

 

បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានបញ្ជាក់ឲ្យដឹងដែរថា ការសាកល្បងដំណើរការបង្កើនការប្រមូលសម្រាមតាមរយៈការចុះហត្ថលេខានេះ ចាប់ផ្តើមពីខណ្ឌដូនពេញ និង ៣ខែក្រោយមក នឹងធ្វើនៅខណ្ឌជាយក្រុងបន្តទៀត ។ យ៉ាងណាក៏ដោយ មិនទាន់មានមន្រ្តីណា បង្ហើបឲ្យដឹងពីតម្លៃសេវាថ្មីនេះនៅឡើយទេ ។

 

ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើសារព័ត៌មានកោះសន្តិភាព ៕ ដោយ ៖ វ៉ា វឌ្ឍនៈ

ដកស្រង់ចេញពីគេហទំព័រកោះសន្តិភាពៈ http://kohsantepheapdaily.com.kh/article/93494.html

ចេញផ្សាយថ្ងៃព្រហស្បត្ត៏ ទី៣ ខែមេសា ឆ្នាំ២០១៤

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់