គណៈ​ប្រតិភូ​គណៈកម្មការ​ទី​៣​ព្រឹទ្ធសភា​ ចុះ​សិក្សា​ឈ្វេងយល់​និង​សម្រង់​ព័ត៌មាន​ពាក់ព័ន្ធ​ទៅ​នឹង​វិស័យ​ជា​សមត្ថកិច្ច​របស់​គណៈកម្មការ​នៅ​ខេត្ត​កំពត

កំពត ៣១ មីនា ២០១៤៖  នៅខេត្តកំពត នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៤គណៈប្រតិភូគណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន (គណៈកម្មការទី៣ព្រឹទ្ធសភា) ដឹកនាំដោយឯកឧត្ដម ម៉ុង ឬទ្ធី ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តកំពត…

កំពត ៣១ មីនា ២០១៤៖  នៅខេត្តកំពត នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៤គណៈប្រតិភូគណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក

ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន (គណៈកម្មការទី៣ព្រឹទ្ធសភា) ដឹកនាំដោយឯកឧត្ដម ម៉ុង ឬទ្ធី ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សា

ការងារជាមួយអាជ្ញាធរខេត្តកំពត ដឹកនាំដោយឯកឧត្តម ខូយ ឃុនហួរ អភិបាលនៃគណៈអភិបាលខេត្ត ស្តីពីការអនុវត្តគោលនយោបាយរបស់

រដ្ឋាភិបាល ការវិនិយោគវិស័យកសិកម្ម ការចិញ្ចឹមសត្វ និងការវិវឌ្ឍប្រព័ន្ធវិមជ្ឈការ វិសហមជ្ឈការ។

 

ឯកឧត្ដម ខូយ ឃុនហួរ អភិបាលនៃគណៈអភិបាលខេត្តកំពត បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅសម្រាប់ការអញ្ជើញមកដល់នៃគណៈប្រតិភូ

គណៈកម្មការទី៣ព្រឹទ្ធសភានិងក្រុមលេខាអមដំណើរដែលដឹកនាំដោយឯកឧត្ដមម៉ុង ឬទ្ធីប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា។

 

ឯកឧត្ដម ខូយ ឃុនហួរ អភិបាលនៃគណៈអភិបាលខេត្តកំពតបានមានប្រសាសន៍បន្តថា ខេត្តកំពតនាពេលបច្ចុប្បន្ន វិស័យទេសចរណ៍មានការរីកចម្រើន

គួរឲ្យកត់សំគាល់ជាពិសេសលំហូរចូលនៃភ្ញៀវបរទេសមកកម្សាន្ត និងស្នាក់នៅក្នុងខេត្ត មានជាហូរហែ មិនតែប៉ុណ្ណោះក៏មានក្រុមហ៊ុនមួយចំនួន

មកធ្វើការវិនិយោគនៅទីនេះផងដែរ។

 

ឯកឧត្ដម បានមានប្រសាសន៍បន្តថា ខេត្តកំពតក៏មានបញ្ហាប្រឈមមួយចំនួនដូចជា៖ បញ្ហាកសិកម្ម បញ្ហាប្រព័ន្ធធារាសាស្ត្រ បញ្ហាបរិស្ថាន និងបញ្ហា

អំពើហិង្សាក្នុងគ្រួសារទាំងនេះ គឺបញ្ហាដែលខេត្តកំពតបានជួបប្រទះនាពេលកន្លងមក។

 

ឯកឧត្ដម ម៉ុង ឬទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា បានពាំនាំមកនូវការផ្ដាំផ្ញើ សាកសួរសុខទុកពីសំណាក់សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម

ប្រធានព្រឹទ្ធសភា ឯកឧត្ដម សាយ ឈុំ អនុប្រធានទី១ព្រឹទ្ធសភា ឯកឧត្ដម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា ដែលជានិច្ចការតែងតែយកចិត្ត

ទុកដាក់អំពីសុខទុក្ខរបស់ថ្នាក់ដឹកនាំខេត្ត ជាពិសេសប្រជាពលរដ្ឋដែលរស់នៅទូទាំងខេត្តកំពត។

 

ឯកឧត្ដម បានមានប្រសាសន៍បន្តទៀតថា គោលបំណងរបស់គណៈប្រតិភូគណៈកម្មការទី៣ព្រឹទ្ធសភា ដែលអញ្ជើញមកបំពេញបេសកកម្មនៅ

លើទឹកដីនៃខេត្តកំពតក្នុងថ្ងៃនេះគឺ សិក្សាឈ្វេងយល់ និងសម្រង់ព័ត៌មាន គឺគណៈកម្មការចង់ដឹងនិងយល់ច្បាស់ អំពីកិច្ចការមួយ ចំនួនដែល

ពាក់ព័ន្ធទៅនឹងវិស័យសមត្ថកិច្ចរបស់គណៈកម្មការដូចជា៖ ទី១-លទ្ធផលនៃការអភិវឌ្ឍរបស់ឃុំ សង្កាត់ ស្រុក ខណ្ឌ និងខេត្ត ទី២-ការងារតាមវិស័យ

ដែលពាក់ព័ន្ធ និងសមត្ថកិច្ចរបស់គណៈកម្មការ ទី៣-ការផ្សព្វផ្សាយច្បាប់ និងបទដ្ឋានគតិយុត្តិដែលពាក់ទៅនឹងវិស័យជាសមត្ថកិច្ច ដើម្បីបំពេញមុខងារ

សំខាន់ៗទាំង៣របស់ព្រឹទ្ធសភា គឺមុខងារនីតិកម្ម មុខងារត្រួតពិនិត្យ និងមុខងារតំណាង។

 

ឯកឧត្ដម  បានមានប្រសាសន៍បន្តថា មុខងារព័ត៌មានដែលគណៈកម្មការទាំង៩ ទទួលរ៉ាប់រង គឺជាវិធីសាស្ត្រដ៏មានប្រយោជន៍បំផុតដែលនឹងឆ្លើយតប

បានយ៉ាងត្រឹមត្រូវទៅនឹងមុខងារនីតិកម្ម មុខងារត្រួតពិនិត្យ និងមុខងារតំណាងរបស់ព្រឹទ្ធសភា ហើយមុខងារ តំណាងឲ្យប្រជាជាតិទាំងមូលក៏

អាចអនុវត្តតាមរយៈគណៈកម្មការទាំង៩បានដែរ ពីព្រោះគណៈកម្មការទាំង៩ដើរតួនាទីតំណាងឲ្យស្ថាប័នព្រឹទ្ធសភា តាមវិស័យដែលសមត្ថកិច្ចក្នុងការ

អនុវត្តមុខងាររបស់ខ្លួន ហើយនឹងពាំនាំនូវសំណូមពរក៏ដូចជាបញ្ហាប្រឈមនានាដែល កើតមានក្នុងខេត្តកំពតជូនគណៈកម្មាធិការអចិន្ត្រៃយ៍

ព្រឹទ្ធសភាពិនិត្យ និងដោះស្រាយ៕

អត្ថបទដកស្រង់ចេញពីគេហទំព័រព្រឹទ្ធសភា

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់