វេទិកា​ផ្សព្វផ្សាយ ​និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ នៅ​ស្រុក​ព្រៃនប់

ព្រះសីហនុ ៣០ ធ្នូ ២០១៣៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា

ខេត្តព្រះសីហនុត្រូវបានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៣នៅស្រុកព្រៃនប់ ក្រោម

អធិបតីភាព ឯកឧត្ដម គង់ ផល្លា សមាជិកក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ប្រាក់ ច័ន្ទសុខា…

ព្រះសីហនុ ៣០ ធ្នូ ២០១៣៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់

របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ ត្រូវបានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី២០

ខែធ្នូ ឆ្នាំ២០១៣នៅស្រុកព្រៃនប់ ក្រោមអធិបតីភាព ឯកឧត្ដម គង់ ផល្លា

សមាជិកក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ប្រាក់ ច័ន្ទសុខាអភិបាលរងខេត្ត។

 

វេទិកានេះក៏មានការចូលរួមពីតំណាងគ្រប់មន្ទីរជំនាញពាក់ព័ន្ធ អង្គការ

សង្គមស៊ីវិល ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធមានចំនួនសរុប១៩២នាក់ (ស្ត្រី២២នាក់)។

 

មានមតិស្វាគមន៍បើកវេទិកាឯកឧត្ដម គង់ ផល្លា តំណាងក្រុមប្រឹក្សាខេត្តបានលើកឡើងពីក្របខ័ណ្ឌច្បាប់ដែលបង្កើតឲ្យមានក្រុមប្រឹក្សានៅ

រដ្ឋបាលថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ជាតំណាងអោយប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ច និងត្រូវមានគណនេយ្យភាពចំពោះ

ប្រជាពលរដ្ឋ តួនាទី ភារកិច្ចក្នុងការបង្កើត ជំរុញ និងធ្វើឲ្យមានចិរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ 

 

ឯកឧត្ដម គង់ ផល្លា បានមានប្រសាសន៍លើកឡើងពីគោលបំណងនៃការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត និងមានសំណូមពរដល់ប្រជាពលរដ្ឋត្រូវលើកឡើងនូវបញ្ហាប្រឈមនានាដែលបានកើតមាននៅមូលដ្ឋានរបស់ខ្លួនសំដៅឱ្យអាជ្ញាធរពាក់ព័ន្ធដោះស្រាយជូន និងរាយការណ៍ជូនថ្នាក់ដឹកនាំ។

 

តាមរបៀបវារៈ អ្នកសម្របសម្រួលបានធ្វើបទបង្ហាញពីតួនាទី ភារកិច្ច សិទ្ធិអំណាចទំនាក់ទំនងរវាងក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត និងបានអានរបាយការណ៍សង្ខេបលទ្ធផលសម្រេចបាន បញ្ហាប្រឈមដែលបានជួបប្រទះក្នុងឆ្នាំ២០១៣និងទិសដៅសម្រាប់អនុវត្តបន្តឆ្នាំ២០១៤។

 

ឆ្លងតាមវេទិកានេះ អ្នកចូលរួមដែលជាប្រជាពលរដ្ឋ តំណាងអង្គការសង្គមស៊ីវិល បានលើកឡើងសំនួរចំនួន២៤ ក្នុងនោះមានចំនួន១៣សំនួរ តាមរយៈផ្ទាល់មាត់និងចំនួន១១សំនួរ តាមរយៈប្រអប់សំបុត្រ ដែលមាន៨សំនួរជាសំណូមពរ។

 

អង្គវេទិកាបានធ្វើការឆ្លើយតប និងបកស្រាយនូវសំណួរ និងសំណូមពរបានចំនួន ១០សំណួរ និង មានវិធានការបន្តចំនួន ០៥បញ្ហា។ ចំពោះសំណួរ និងសំណូមពរដែលនៅសេសសល់ និងយកទៅពិភាក្សាជាមួយមន្ទីរជំនាញពាក់ព័ន្ធ ដើម្បីឆ្លើយតប និងដោះស្រាយបន្ត៕ 

អត្ថបទដកស្រង់ចេញពីគេហទំព័រ សាលាខេត្តព្រះសីហនុ។ 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់