សិក្ខា​សាលា​ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្ត្រ​ឆ្លើយតប​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​កម្ពុជា​ ២០១៣-២០១៤

ព្រះសីហនុ ២៨ មីនា ២០១៤៖ ឯកឧត្តម ប៉ុន សារឿន អភិបាលរងខេត្តព្រះសីហនុ បានមានប្រសាសន៍បើកសិក្ខាសាលានៅខេត្តព្រះសីហនុថា សិក្ខាសាលានេះមានគោលបំណងផ្តល់ ចំណេះដឹងនិងការយល់ដឹង និងការយល់ដឹង ស្តីពីផែនការយុទ្ធសាស្រ្តឆ្លើយតប…

ព្រះសីហនុ ២៨ មីនា ២០១៤៖ ឯកឧត្តម ប៉ុន សារឿន អភិបាលរងខេត្តព្រះសីហនុ បានមានប្រសាសន៍បើកសិក្ខាសាលានៅខេត្តព្រះសីហនុថា

សិក្ខាសាលានេះមានគោលបំណងផ្តល់ចំណេះដឹងនិងការយល់ដឹង ស្តីពីផែនការយុទ្ធសាស្រ្តឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដែលទី១ បង្ហាញ

ពីស្ថានភាព នៃផែនការយុទ្ធសាស្រ្តឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនៅប្រទេសកម្ពុជាដែលជាគោលនយោបាយជាតិសម្រាប់ការរៀបចំ

ផែនការ និងការអនុវត្តបន្តឲ្យមានប្រសិទ្ធភាព។ ទី២ បង្កើនចំណេះដឹងស្តីពីផែនការយុទ្ធសាស្រ្តឆ្លើយតប នឹងការប្រែប្រួលអាកាសធាតុកម្ពុជាដល់

អ្នកពាក់ព័ន្ធរៀបចំផែនការ និងអ្នកអនុវត្តទៅថ្នាក់ក្រោមជាតិ ។ ទី ៣ កំណត់សក្តានុពល ដែលអាចអនុវត្តន៍ជាមួយផែនការ របស់ស្ថាប័នថ្នាក់ក្រោមជាតិ

ស្តីពីការប្រែប្រួលអាកាសធាតុ ។

 

សិក្ខាសាលានេះមានរយៈពេលពីរថ្ងៃ គឹថ្ងៃទី ២៥ ដល់ ២៦ ខែមីនា ឆ្នាំ២០១៤ដោយ មានការចូលរួមពីមន្រ្តីក្រសួងបរិស្ថាន និងគណៈប្រតិភូមកពី

ខេត្តព្រះសីហនុ ខេត្តកំពង់ស្ពី ខេត្តតាកែវ ខេត្តកែប ខេត្តកំពត និងខេត្តកោះកុង ។

 

ឯកឧត្តម ប៉ុន សារឿន អភិបាលរងខេត្តព្រះសីហនុបានបញ្ជាក់ទៀតថា នៅក្នុងរយៈពេល២០ឆ្នាំ (១៩៨៧-២០០៧) កម្ពុជាបានរងគ្រោះដោយគ្រោះ

ធម្មជាតិផ្សេងៗ មានដូចជាទឹកជំនន់យ៉ាងធ្ងន់ធ្ងរចំនួន១២ លើក ដែលបានសម្លាប់ជីវិតមនុស្សអស់១.១២៥ នាក់ និងបង្កការខូចខាតជាទឹកប្រាក់

អស់៣២៧ លានដុល្លារអាម៉េរិក ក្រៅពីនោះនៅមានគ្រោះរាំងស្ងួត៥លើក បានប៉ះពាល់ដល់ប្រជាពលរដ្ឋ ៦,៥ លាននាក់នៅឆ្នាំ ២០០៩ ។

 

ព្យុះកេតសាណាបានសម្លាប់មនុស្សចំនួន៤៣នាក់ និងខូចខាតជាទឹកប្រាក់១៣២ លានដុល្លារនៅឆ្នាំ២០១១។ គ្រោះទឹកជំនន់សម្លាប់ប្រជាពលរដ្ឋ

២៥០នាក់ ជំនន់ទឹកភ្លៀង និងជំនន់ទន្លេមេគង្គឆ្នាំ២០១៣ បណ្តាលឲ្យមានមនុស្សស្លាប់១៦៨នាក់ និងប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ

សរុបប្រមាណ១,៨ លាននាក់ថែមទៀតផង។

 

ឯកឧត្តមបញ្ជាក់បន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជាកំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការប្រែប្រួលអាកាសធាតុ និងធ្វើយ៉ាងណាឲ្យមាន

ការចូលរួមពីសំណាក់ប្រជាពលរដ្ឋក្នុងការថែរក្សាការពារបរិស្ថានឲ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរឡើងនោះ៕

អត្ថបទដកស្រង់ចេញពីគេហទំព័រទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់