កិច្ចសម្ភាសន៍ស្តីអំពីកម្មវិធីពង្រឹងអភិបាលកិច្ចមូលដ្ឋានក្នុងការផ្តល់សេវាសង្គម និងកិច្ចគាំពារសង្គមដល់កុមារ និងស្ត្រីងាយរងគ្រោះ(LGSP) និងកម្មវិធីរួមគ្នារបស់អង្គការសហប្រជាតិដើម្បីគាំទ្រក្របខណ្ឌគោលនយោបាយជាតិស្តីពីការគាំពារសង្គម(UNJP)

ក្រសួងមហាផ្ទៃ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារគម្រោងលើកកម្ពស់វិស័យសេវាសង្គម នៃក្រសួងមហាផ្ទៃ រួមទាំងសហការី បានទទួលជួបសម្ភាសន៍ជាមួយនឹងវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយសេដ្ឋកិច្ច (EPRI) ស្តីអំពីកម្មវិធីពង្រឹងអភិបាលកិច្ចមូលដ្ឋានក្នុងការផ្តល់សេវាសង្គម និងកិច្ចគាំពារសង្គមដល់កុមារ និងស្ត្រីងាយរងគ្រោះ(LGSP) និងកម្មវិធីរួមគ្នារបស់អង្គការសហប្រជាតិដើម្បីគាំទ្រក្របខណ្ឌគោលនយោបាយជាតិស្តីពីការគាំពារសង្គម(UNJP) ក្រោមការឧបត្ថម្ភដោយមូលនិធិស៊ីដា (Sida) តាមរយៈយូនីសេហ្វ តាមប្រព័ន្ធវីដេអូបញ្ជូនរូបភាពពីចំងាយ។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់